ធ្ងន់ធ្ងរតែម្ដង!​ រថយន្តក្រុមហ៊ុនដឹកជញ្ជូន L.M.H បើកបុកក្លោងទ្វារវត្តគន្ធបុប្ផារាម ហៅវត្តអូរគគីរ ខេត្តកំពង់ស្ពឺ

September 15, 2020 87

កំពង់ស្ពឺ ​៖ នៅចំណុចភូមិបៀតសូរ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០២៖១០នាទី មានរថយន្ដម៉ាក FUSO ពណ៌ខៀវ ពាក់ស្លាកលេខ តាកែវ 3A-0504 របស់ក្រុមហ៊ុនដឹកជញ្ជូន L.M.H បើកបរដោយឈ្មោះ ចឹក អ៊ីន ភេទប្រុស អាយុ២៥ឆ្នាំ បើកបរពីត្បូងទៅជើង ពេលមកដល់ចំណុចផ្លូវចូលក្លោងទ្វារ វត្តគន្ធបុប្ផារាម ហៅវត្តអូរគគី បានបើកឆ្លងកាត់ ស្រាប់តែតៃកុងឡានស្មានកម្ពស់ផ្ទុកទំនិញមិនត្រូវ ក៏បណ្ដាលឱ្យបុកក្លោងទ្វារវត្ដតែម្ដង។

បញ្ហានេះ សមត្ថកិច្ចជំនាញបានជួយអន្ដរាគមន៍​ និងបានយករថយន្ដមួយគ្រឿងនេះ មកកាន់អធិការដ្ឋាន នគរបាលស្រុកសំរោងទង ដើម្បីដោះស្រាយតាមនីតិវិធី៕

Loading...