ឧត្តមសេនីយ៍ទោ មិន សុផេត និងឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ចុះដឹកនាំត្រួតពិនិតការងារ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ

September 15, 2020 55

ភ្នំពេញ ៖ ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចំពោះកងកម្លាំងមន្ត្រីនគរបាលអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ។

នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអនុញ្ញាតិឲ្យលោកឧត្តមសេនីយ៍ទោ មិន សុផេត ស្នងការរង និងលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរង ចុះដឹកនាំត្រួតពិនិតការងារ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ ចុះត្រួតពិនិត្យគោលដៅសុវត្ថិភាពចរាចរណ៍ ចំនួន៩គោលដៅ ក្នុងនោះគោលដៅតាមប៉ុស្តិ៍រដ្ឋបាលទាំង៦ប៉ុស្តិ៍ ០៦គោល ឧបត្ថមនៅទឹកសុទ្ធពីរកេះ, ទឹកក្រូចពីរកេះ, ស្រាបៀរពីរកេះ និងថវិកា ១០០.០០០រៀល ក្នុងមួយគោលដៅ និងគោលដៅធំ ០៣គោលដៅ នៅទឹកសុទ្ធពីរកេះ, ទឹកក្រូចពីរកេះ, ស្រាបៀរពីរកេះ និងថវិកា ៤០០.០០០រៀល ក្នុងមួយគោលដៅ និងបានណែនាំឲ្យកម្លាំងនគរបាលឈរជើងគ្រប់គោលដៅយកចិត្តទុកដាក់លើការងារការពារសុវត្ថិភាព និងសម្រួលចរាចរណ៍តាមគោលដៅទាំង៩គោលដៅ ឲ្យប្រជាពលរដ្ឋធ្វើដំណើរ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ប្រកបដោយសុវត្ថិភាព៕ ដោយ៖ ចន្ទ លីហ្សា

Loading...