ខ្សែប្រយុទ្ធ Lionel Messi ឈរចំណុចកំពូល ជាកីឡាកររកចំណូលបានច្រើនជាងគេ ១២៦លានដុល្លារ ក្នុងឆ្នាំ២០២០

September 15, 2020 59

កាតាឡាំង​ ៖ ប្រធានក្រុម FC Barcelona ខ្សែប្រយុទ្ធ Lionel Messi បានឈរនៅចំណុចកំពូលដែលជាកីឡាកររកចំណូលបានច្រើនជាងគេក្នុងឆ្នាំ២០២០ រហូតដល់ទៅប្រមាណ ១២៦លានដុល្លារ គ្រាដែលកីឡាករខ្សែប្រយុទ្ធដូចគ្នា Cristiano Ronaldo របស់ក្រុម Juventus រកបាន ១១៧លានដុល្លារដែលនេះស្ថិតនៅក្នុងបញ្ជី Forbes ត្រូវបានដកស្រង់ចេញផ្សាយដោយ BBC នាថ្ងៃទី១៥ ខែកញ្ញានេះ។

ក្នុងបញ្ជី Forbes ដែលបង្ហាញតួលេខកីឡាករទាំង ១០នាក់ដែលរកចំណូលបានខ្ពស់ជាងគេក្នុងឆ្នាំ២០២០ ក្នុងនោះកីឡាករមកពីក្រុម PSG ខ្សែប្រយុទ្ធ Neymar និង Kylian Mbappe ឈរនៅលេខបន្ទាប់ ខណៈតារាឆ្នើមមកពីលីគកំពូលអង់គ្លេស Premier League មានចំនួន ៣នាក់រួមមាន Mohamed Salah, Paul Pogba និងអ្នកចាំទី David De Gea ឈរនៅលេខរៀងទី១០។

ក្នុងនោះដែរ ខ្សែបម្រើ-ប្រយុទ្ធ Antoine Griezmann មកពីក្លិប Barcelona រកបានតែ ៣៣លានដុល្លារច្រើនជាងខ្សែប្រយុទ្ធ Real Madrid កីឡាករ Gareth Bale ដែលរកបានតែ ២៩លានដុល្លារប៉ុណ្ណោះ ក៏ស្ថិតនៅលើខ្សែប្រយុទ្ធក្រុម Bayern Munich កីឡាករ Robert Lewandowski រកបានត្រឹមតែ ២៨លានដុល្លារក្នុង ១ឆ្នាំ៕

Loading...