
តូក្យូ ៖ បើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន CBS News នាព្រឹកថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២០ ឱ្យដឹងថា លោក ស៊ីនហ្សូ អាបេ (Shinzo Abe) បានប្រកាសលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រីជប៉ុន ជាផ្លូវការហើយ ព្រមទាំងបានសម្រេចរំលាយគណៈរដ្ឋមន្ត្រីផងដែរ ដើម្បីត្រួសត្រាយផ្លូវឲ្យអ្នកបន្តវេនពីលោក ឡើងមកដើម្បីទទួលការគាំទ្រពីសភា និងរៀបចំរដ្ឋាភិបាលថ្មី។
នៅក្នុងសេចក្តីប្រកាសលាលែងចេញពីតំណែងជាផ្លូវការ នៅចំពោះមុខកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនេះ លោក អាបេ បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំបានលះបង់ដួងព្រលឹង និងរូបកាយរបស់ខ្ញុំ ស្តាវិស័យសេដ្ឋកិច្ច និងការទូតឡើងវិញ ដើម្បីការពារផលប្រយោជន៍ប្រជាជនជប៉ុន នៅគ្រប់ពេលវេលាទាំងអស់ ចាប់តាំងពីយើងបានត្រឡប់មកកាន់អំណាចវិញ»៕