ទីបំផុត! បុរសដែលវាយនារីជាអតីតសង្សារ បណ្ដាលឱ្យហើមជាំពេញមុខ នៅសង្កាត់ភ្នំពេញថ្មី ត្រូវបញ្ជូនទៅតុលាការហើយ

September 21, 2020 103

ភ្នំពេញ​ ៖ នគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ បានបញ្ជូនខ្លួនជនសង្ស័យឈ្មោះ ប៉ា សុវណ្ណារិទ្ធ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការបន្តនីតិវិធី ពាក់ព័ន្ធលើករណីវាយនារីជាអតីតសង្សារ បណ្ដាលឱ្យហើមជាំពេញមុខ នៅសង្កាត់ភ្នំពេញថ្មី។

លោកវរសេនីយឯក ហូ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ បានបញ្ជាក់ប្រាប់ថា កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលភ្នំពេញថ្មី កាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ បានឃាត់ខ្លួនជនសង្ស័យខាងលើ ករណីប្រើហិង្សាវាយដំលើនារីជាអតីតសង្សារ បណ្ដាលឱ្យនាងរងរបួសជាំហើមពេញមុខ និងគុំត្រចៀកស្ដាំ។

លោកអធិការបានបញ្ជាក់ទៀតថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងបន្ទប់ជួលលេខ៤០១ ជាន់ទី៤ ផ្លូ១៩៧៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នាវេលាម៉ោង ១៖៣០នាទីយប់ រំលងអធ្រាត្រថ្ងៃទី២០ ខែកញ្ញា។

បុរសដែលជាជនសង្ស័យមានឈ្មោះ ប៉ា សុវណ្ណារិទ្ធ អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះលេខ ៥៦៣ ផ្លូវលំ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ១ ខណ្ឌពោសែនជ័យ។ ចំណែកជនរងគ្រោះ មានឈ្មោះ នួន គឹមឡាង អាយុ២៥ឆ្នាំ ស្នាក់នៅបន្ទប់កើតហេតុខាងលើ៕

Loading...