រដ្ឋបាលសង្កាត់ភ្នំពេញថ្មី សេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋត្រូវតែមកពិនិត្យឈ្មោះ និងចុះបោះឆ្នោតឆ្នាំ២០២០

September 21, 2020 66

ភ្នំពេញ ៖ រដ្ឋបាលសង្កាត់ភ្នំពេញ បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឲ្យមកពិនិត្យឈ្មោះនៅសាលាសង្កាត់ភ្នំពេញថ្មី មានទីតាំងស្ថិតនៅផ្ទះលេខ០៦ ផ្លូវលេខ ១០១៩ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។

គឺប្រជាពលរដ្ឋដូចខាងក្រោម៖ ១. ប្រជាពលរដ្ឋដែលមានអាយុគ្រប់អាយុ ១៨ឆ្នាំ គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០០៣, ២. ប្រជាពលរដ្ឋដែលចុះឈ្មោះរួចហើយ ប៉ុន្តែប្រើអត្តសញ្ញាណប័ណ្ណស៊េរីចាស់ប្រភេទទី១ ប្រភេទទី២ និងឯកសារបញ្ជាក់អត្តសញ្ញាណ គឺត្រូវមកចុះឈ្មោះថ្មី ជាចាំបាច់ ដោយភ្ជាប់មកជាមួយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រភេទទី៣(ស៊េរីថ្មី), ៣. ប្រជាពលរដ្ឋដែលពុំទាន់បានចុះឈ្មោះ និងមានបំណង ចុះឈ្មោះក្នុងមូលដ្ឋានសង្កាត់ភ្នំពេញថ្មី, ៤. ប្រជាពលរដ្ឋដែលពិនិត្យឃើញថាឈ្មោះរបស់ខ្លួនក្នុង បញ្ជីឈ្មោះបោះឆ្នោត ឃើញមានខុស ឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត ឬលេខអត្តសញ្ញាណប័ណ្ណ ឬផ្សេងៗ សូមមកធ្វើការកែតម្រូវភ្លាម។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ភ្នំពេញថ្មី មេត្តាជ្រាបជាព័ត៌មាន៕ ដោយ៖ ចន្ទ លីហ្សា

Loading...