ខ្សែបម្រើស្លាប Di Maria ត្រូវបានព្យួរ៤ប្រកួត ពីបទស្តោះទឹកមាត់ដាក់ខ្សែការពារក្លិប Marseille

September 24, 2020 61

ប៉ារីស ៖ កីឡាករខ្សែបម្រើស្លាប Angel Di Maria របស់ក្រុម Paris St-Germain ត្រូវបានដាក់បម្រាមចំនួន ៤ប្រកួតដែលបានប្រព្រឹត្តកំហុសនៅអំឡុងបរាជ័យក្នុងលទ្ធផល ១-០ នៅ Ligue 1 ក្រោមកណ្តាប់ដៃនៃក្រុម Marseille កាលពីថ្ងៃទី១៣ ខែកញ្ញា។

Di Maria វ័យ ៣២ឆ្នាំត្រូវបានចោទប្រកាន់ពីបទស្តោះទឹកមាត់ដាក់ខ្សែការពារ Alvaro Gonzalez របស់ Marseille អំឡុងការប្រកួតមួយដែលក្នុងនោះកីឡាករ ៥នាក់ក៏ត្រូវបានបណ្តេញចេញដែរ បន្ទាប់ពីផ្ទុះជម្លោះ។ នេះបើយោងតាមការចេញផ្សាយដោយពី BBC នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២០។

កីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះ គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ PSG ចំនួន ៧នាក់ដែលបានធ្វើតេស្ត៍វិជ្ជមាននៃ Covid-19 មុនពេលរដូវកាលដែរ។ លីគកំពូលបារាំង មិនបានបញ្ជាក់ថាបម្រាមរបស់ Di Maria មិនត្រឹមតែស្តោះទឹកមាត់ដាក់គេនោះទេ។

Ligue 1 បានប្រកាសពីការសេីរេីពីកំហុសរបស់កីឡាករអន្ងរជាតិអាហ្សង់ទីនទៀតដែរ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៩ ខែកញ្ញា ជាមួយនឹងទោសទណ្ឌដែលទាក់ទងនឹង Neymar និង Gonzalez នៅថ្ងៃទី៣០ ខែកញ្ញាទៀតដែរ៕

Loading...