រោងចក្រផលិតស្បែកជេីងមួយកន្លែង​ ក្នុងខណ្ឌពោធិ៍សែនជ័យ ត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ

September 26, 2020 128

ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះរោងចក្រផលិតស្បែកជេីង វ៉ុលស្កូ អុិនធេីណេសិនណល ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ​ យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចជាខ្លាំង នាវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកេីតហេតុ បានឲ្យដឹងថា រោងចក្រផលិតស្បែកជេីងខាងលេី គឺមានកម្មករធ្វេីការតែពេលថ្ងៃទេ ហេីយនៅយប់កេីតហេតុ ក៏មានគេលឺសម្លេងផ្ទុះពីក្នុងរោងចក្រផងដែរ។ មួយសន្ទុះក្រោយក៏មានផ្សែងហ៊ុយខ្មួលខ្មាញ់ចេញក្នុងរោងចក្រ រួចក៏បន្តមានអណ្ដាតភ្លេីងឆេះឡេីងយ៉ាងសន្ធោសន្ធៅតែម្ដង។

ក្នុងអំឡុងមានភ្លេីងឆេះរោងចក្រខាងលេី ប្រជាពលរដ្ឋក៏បានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យជួយអន្តរាគមន៍ភ្លាមៗ ដោយមានរថយន្តពន្លត់អគ្គិភ័យជាច្រេីនអង្គភាពនៅក្នុងរាជធានីភ្នំពេញ បានចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់យ៉ាងញាប់ដៃញាប់ជេីងផងដែរ។

ចំពោះករណីអគ្គិភ័យខាងលេីនេះ សមត្ថកិច្ចជំនាញមិនទាន់បញ្ចាក់ពីមូលហេតុបាននោះទេ ថាមកពីអ្វី ចំណែកមនុស្សក៏មិនមានផលប៉ះពាល់ដល់នរណាម្នាក់នោះដែរ រហូតមកដល់ម៉ោង៤ជាងជិតភ្លឺទៅហេីយក៏មិនទាន់រលត់ទៅវិញ៕

Loading...