គ្រោះទឹកជំនន់ដ៏អាក្រក់ នៅភាគខាងត្បូងប្រទេសឥណ្ឌា សម្លាប់មនុស្សអស់១០៦នាក់

August 17, 2018 189

ឥណ្ឌាៈ ពលរដ្ឋលើសពី១០០នាក់ បានបាត់បង់ជីវិត ដោយគ្រោះទឹកជំនន់បំផ្លិចបំផ្លាញនៅរដូវវស្សានេះ នៅរដ្ឋ Kerala ស្ថិតនៅភាគខាងត្បូង នៃប្រទេសឥណ្ឌា ដែលជារឿងមួយកើតឡើងកាលពីមួយទសវត្សរ៍មកហើយ ។ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃសុក្រនេះ ។

ក្រុមអ្នកជួយសង្គ្រោះ បានអត់ធន់នឹងភ្លៀងធ្លាក់ខ្លាំង ដើម្បីជួយសង្គ្រោះអ្នកស្រុក។ មានសេចក្តីរាយការណ៍មកថា ពលរដ្ឋជិត១៥០.០០០នាក់ គ្មានផ្ទះសម្បែង ។

មន្ត្រីរដ្ឋាភិបាលមួយរូប បានប្រាប់ដល់ AFP ថា ពលរដ្ឋចំនួន១០៦នាក់ ឥឡូវនេះបានស្លាប់ ទន្ទឹមនឹងនេះដែរ មានសេចក្តីរាយការណ៍មួយពីសារព័ត៌មាន The Economic Times នៅក្នុងប្រទេសឥណ្ឌា បានឲ្យដឹងថា អ្នកស្លាប់មានចំនួន១១៤នាក់៕

Loading...