ឧទ្ធម្ភាគចក្រជំនាន់ថ្មី SB-1 របស់អាមេរិក បង្ហាញខ្លួននៅក្នុងវីដេអូថ្មីមួយ ជាមួយនិងសមត្ថភាពហោះហើរ​ ក្នុងល្បឿនយ៉ាងលឿន

October 17, 2020 138

វ៉ាស៊ីនតោន ៖ បើតាមការដកស្រង់ពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹថា ឧទ្ធម្ភាគចក្រជំនាន់ថ្មី SB-1 របស់សហរដ្ឋអាមេរិក បានបង្ហាញខ្លួននៅក្នុងវីដេអូថ្មីមួយ ជាមួយនិងសមត្ថភាពហោះហើរក្នុងល្បឿនយ៉ាងលឿន ដែលយោធាអាមេរិកចង់បាន សម្រាប់ការអភិវឌ្ឍឧទ្ធម្ភាចក្រប្រយុទ្ធនៅពេលអនាគត ក្រោមគម្រោង FLRAA។

បើតាមវីដេអូលើបណ្តាញសង្គម YouTube ឈ្មោះ SB-1 ឌីហ្វាយអ៊ែន (SB-1 Defiant) ឧទ្ធម្ភាគចក្រ SB-1 បានហោះដល់ល្បឿន ៤២៨គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលហោះទ្រេត និង ៣៩១គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលហោះទៅមុនត្រង់។

គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្រ SB-1 ដែលកំពុងប្រើប្រាស់ដោយកងទ័ពអាកាសអាមេរិក ត្រូវបានផលិតឡើងរួមគ្នាដោយក្រុមហ៊ុនអាមេរិកពីរគឺ ស៊ីក័រស្កាយ (Sikorsky) និង Boeing ក្រោមកម្មវិធី JMRT-D។ ឧទ្ធម្ភាគចក្រនេះមានសមត្ថភាពដឹកកងទ័ព និងបរិក្ខាយោធាក្នុងល្បឿន យ៉ាងឆាប់រហ័សនៅក្នុងសមរភូមិផងដែរ។ ឧទ្ធម្ភាគចក្រ SB-1 បានធ្វើតេស្ដ ដំបូងកាលពីខែកុម្ភៈ ឆ្នាំ២០១៩ និងគោលដៅជំនួសឧទ្ធម្ភាគចក្រ UH-60 ប្លែកហកខ៍ (UH-60 Black Hawk) និង អេផេច (Apache)៕  

Loading...