ព្រៃផ្សៃមែន ឪពុកបង្កើត ប្រើខ្សែក្រវាត់វាយលើកូនប្រុសជាច្រើនលើក នៅស្រុកកៀនស្វាយ

October 17, 2020 94

កណ្តាល ៖ តាមសេចក្តីរាយការណ៍មួយ បានឱ្យដឹងនៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះថា មានករណីឪពុកប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃលើកូនបង្កើតខ្លួនឯងជាច្រើនលើកច្រើនសារ។

សកម្មភាពល្មើសជាក់ស្តែងចុងក្រោយ គឺបានកើតឡើងកាលពីល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

តាមរយៈអ្នកដឹងរឿងនេះ បានឱ្យដឹងថា ពេលនេះខាងក្រុមគ្រួសារជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅខាងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាលហើយ ដើម្បីឱ្យជួយអន្តរាគមន៍។

បញ្ហានេះ លោកវរសេនីយ៍ត្រី សឿន ផល្លី បានកោះហៅឈ្មោះ កែវ ធា ភេទប្រុស អាយុ៣៩ឆ្នាំ ឱ្យចូលមកកាន់ប៉ុស្តិ៍នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះផងដែរ។

សកម្មភាពល្មើសរបស់ឪពុក ត្រូវបានគេរាយការណ៍មកថា គឺការប្រើប្រាស់អំពើហិង្សាលើកូន ដោយខ្សែក្រវាត់ជាច្រើនលើកច្រើនសារ ។ បញ្ហានេះ សង្ឃឹមថា សមត្ថកិច្ចនឹងស្រាវជ្រាវចាត់ការតាមផ្លូវច្បាប់ផង៕  

Loading...