ប្រទះឃើញសាកសពបុរសម្នាក់​ ដេកផ្កាប់មុខលើផ្លូវរថភ្លើង និងកង់មួយគ្រឿង សង្ស័យករណីគ្រោះថ្នាក់ចរាចរណ៍

October 18, 2020 73

ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកផ្កាប់មុខស្លាប់ លើផ្លូវរថភ្លើង ក្បែរកង់មួយគ្រឿង យ៉ាងអាណោចអធ័ម សង្ស័យរថយន្តបើកបុក បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ច កាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវរថភ្លើង នៅខាងក្រោយប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ ប្រមាណជា១០០ម៉ែត្រ ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ប្រជាជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុខាងលើ ក៏ប្រទះឃើញបុរសម្នាក់​ ដេកស្លាប់ផ្កាប់មុខនៅលើផ្លូវរថភ្លើង ក្បែរកង់មួយគ្រឿង រួចក៏បានរាយការណ៍ជូនទៅសមត្ថកិច្ចភ្លាមៗ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាជំនាញចុះមកដល់កន្លែងកើតហេតុ បានពិនិត្យឃើញមានបំណែកជ័របាក់បែកបន្សល់ទុក២ ទៅ៤បំណែក ឯកង់ជនរងគ្រោះ កង់ខាងក្រោយវៀចខូចខាតយ៉ាងដំណំ សមត្ថកិច្ចសន្និដ្ឋានថា ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករត់។ ចំណែកករណីខាងលើនេះ សមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវបន្ត។ ដោយឡែក សពជនរងគ្រោះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកសាច់ញាតិមកទទួលដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ ផេង ភាព  

Loading...