ព្រឹកនេះ ក្រសួងធនធានទឹក បញ្ជាក់ថា កម្ពស់ទឹកស្ទឹងព្រែកត្នោត បន្តស្រកចុះ ០,២៤ ម៉ែត្រ ធៀបនឹងល្ងាចថ្ងៃម្សិលមុិញ

October 18, 2020 33

កណ្តាល ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់អោយដឹងថា៖ ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង៧មករា នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៧និង៣០នាទីព្រឹក៖

- កម្ពស់ទឹកខាងមុខទ្វារ ៥,៦២ ម៉ែត្រ ស្រកចុះ១,០២ ម៉ែត្រ ធៀបនឹងកម្ពស់ទឹកអតិបរិមា ៦,៦៧ម៉ែត្រ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។

- កម្ពស់ទឹកហូរលើទំនប់បង្ហៀរ ០,៨២ ម៉ែត្រ។

- កម្ពស់ទឹកខាងក្រោយទ្វារ ៨,៤៥ ម៉ែត្រ។

មានន័យថា៖ ព្រឹកនេះកម្ពស់ទឹកស្ទឹងព្រែកត្នោត បានបន្តស្រកចុះ ០,២៤ម៉ែត្រ ធៀបនឹងល្ងាចថ្ងៃម្សិលមិញ៕

Loading...