អាជ្ញាធរសង្កាត់ចោមចៅទី៣​ ទទួលអំណោយពីសប្បុរសជន ដេីម្បីជួយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់

October 18, 2020 55

ភ្នំពេញ ៖ អាជ្ញាធរសង្កាត់ចោមចៅទី៣ ក្នុងខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានទទួលសម្ភារគ្រឿងមួយចំនួន ដេីម្បីយកទៅចែកជូនបន្តដល់ពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ និងមានជីវភាពដែលខ្វះខាតផងដែរ។

ក្នុងនោះផងដែរ​ ចំពោះលោក ពេជ្រ ប៊ុនធឿន និងលោកស្រី ពុំ សិលា ព្រមទាំងបុត្រ ដែលបានឧបត្ថម្ភថវិកាចំនួន៦០០ដុល្លារ អង្ករចំនួន១០០០Kg មីចំនួន៣០កេស ទឹកត្រីចំនួន២០យួរ ទឹកស៊ីអ៊ីវចំនួន២០យួរ។ ចំណែកម្ចាស់បុរីវីរភាព​ ក្នុងសង្កាត់ចោមចៅទី៣ បានឧបត្ថម្ភអង្ករ ចំនួន៤០០Kg មីចំនួន២៥កេស ទឹកបរិសុទ្ធ២០កេសផងដែរ។

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ និងចៅសង្កាត់រង រួមទាំងក្រុមប្រឹក្សាសង្កាត់ទាំងអស់ សូមថ្លែងអំណរអរគុណដល់ម្ចាស់អំណោយទាំងអស់ សូមជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕  

Loading...