នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀ ២ករណីផ្សេងគ្នា

October 20, 2020 55

ភ្នំពេញ ៖ នគរបាលខណ្ឌឫស្សីកែវ បានឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ២ករណីផ្សេងគ្នា នៅវេលាម៉ោង១១និង០០នាទីយប់ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចក្រុមទី៤ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ និង ត្រង់ចំណុចផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះ២ ណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សី បានឲ្យដឹងថា ជនសង្ស័យ៣នាក់ ទី១-ឈ្មោះ មាស សុចិត្រា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ២១ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សម្ភារដកហូតមាន ក្រាមពណ៌សថ្លា ចំនួន១០កញ្ចប់តូច។ ទី២-ឈ្មោះ ស្រី តារា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅសង្កាត់បឹងកក់៣ ខណ្ឌទួលគោកគោក រាជធានីភ្នំពេញ។ ទី៣-ឈ្មោះ ញ៉េប សារ៉ាវុន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សម្ភារដកហូតមាន ក្រាមពណ៌សថ្លា ចំនួន០២កញ្ចប់ធំ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធីច្បាប់៕ 

Loading...