អភិបាលខេត្តកំពត ចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស

October 20, 2020 60

កំពត ៖ ព្រឹកថ្ងៃចន្ទ ៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធ អភិបាលស្រុកបន្ទាយមាស អជា្ញធរឃុំពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យ និងស្វែងយល់ពីស្ថានភាពជំនន់ទឹកភ្លៀង និងផលប៉ះពាល់ដោយទឹកជំនន់នៅក្នុងភូមិសាស្ត្រឃុំ ស្តេចគង់ខាងជើង និងបានបន្តដំណើរទៅពិនិត្យទីតាំងសម្រាប់ត្រៀមផ្តល់ស្បៀងជូនគ្រួសាររងផលប៉ះពាល់ដោយទឹកជំនន់ នៅឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត ។

ការពិនិត្យជារួមស្ថានភាពជំនន់ទឹកភ្លៀងនេះមិនមានផលប៉ះពាល់ខ្លាំងដល់បងប្អូនប្រជាពលរដ្ឋឡើយ ដោយមានការលិចផ្ទះសំបែង និងស្រែរបស់បងប្អូនប្រជាពលរដ្ឋក្នុងរយៈពេលខ្លី នៅពេលដែរទឹកភ្លៀងហូរចូលទៅដៃសមុទ្រតាមរយៈការបើកទ្វារទឹក តន់ហន់ អស់ ស្ថានភាពបងប្អូនប្រជាពលរដ្ឋនិងវិលមករកស្ថានភាពធម្មតាវិញ។ តាមការពិនិត្យជាក់ស្តែងប្រជាពលរដ្ឋដែលរងផលប៉ះពាល់តិចតួចពីទឹកជំនន់មានចំនួន ១០៣០គ្រួសារ ដែលនឹងត្រូវបានទទួលអំណោយពីរដ្ឋបាលខេត្ត និងសាខាកាកបាទក្រហមខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាមាស៕ 

Loading...