ស្ត្រីជនជាតិអង់គ្លេសម្នាក់ រួចពីសេចក្តីស្លាប់ បន្ទាប់ពីធ្លាក់ពីលើកប៉ាល់ចូលទៅក្នុងសមុទ្រ ប្រមាណជា១០ម៉ោង

August 20, 2018 196

ក្រូអាត៖ ក្រុមឆ្មាំសមុទ្របាននិយាយថា ស្ត្រីជនជាតិអង់គ្លេសម្នាក់ ត្រូវបានជួយសង្គ្រោះឲ្យពីសេចក្តីស្លាប់ បន្ទាប់ពីធ្លាក់ពីលើកប៉ាល់ទេសចរណ៍១គ្រឿង ស្ថិតនៅឆ្នេរសមុទ្រនៃប្រទេសក្រូអាត ។ ទូរទស្សន៍ BBC បានផ្សព្វផ្សាយឲ្យដឹងនៅថ្ងៃចន្ទនេះ ។

ក្រុមមន្ត្រីបាននិយាយថា ស្ត្រីវ័យ៤៦ឆ្នាំ ត្រូវបានជួយសង្គ្រោះ ដោយប្រើពេលអស់១០ម៉ោង ក្រោយពីបានធ្លាក់ចូលទៅក្នុងសមុទ្រ Adriatic ស្ថិតនៅចម្ងាយ៦០ម៉ាយពីឆ្នេរសមុទ្រ នៅវេលាពាក់កណ្តាលយប់ថ្ងៃសៅរ៍ ។

ស្ត្រីរូបនេះ ត្រូវបានអ្នកសារព័ត៌មានជាច្រើនចុះផ្សាយថា នាងឈ្មោះ Kay Longstaff ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ នៅក្នុងក្រុង Pula ។

ស្ត្រីដែលជាជនរងគ្រោះ បាននិយាយថា នាងបានធ្លាក់នៅពេលនាងឈរមិនហ្នឹងជំហរ ក៏ធ្លាប់ផ្ងាកក្រោយចូលទៅក្នុងទឹក “ខ្ញុំមិននឹកស្មានថា នៅមានជីវិតរស់នោះទេ”៕

Loading...