រដ្ឋបាលខណ្ឌដូនពេញ រៀបកិច្ចប្រជុំគណៈអភិបាលខណ្ឌដូនពេញ ប្រចាំខែតុលា ឆ្នាំ២០២០

October 24, 2020 50

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០៣និ០០នាទី រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំកិច្ចប្រជុំគណៈអភិបាលខណ្ឌ ប្រចាំខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរង គណៈនាយករដ្ឋបាល លោកប្រធានការិយាល័យទាំង១១ លោក លោកស្រីចៅសង្កាត់-ចៅរងទាំង១១ លោក លោកស្រីប្រធានទីរួមផ្សារទាំង៣ លោក ប្រធានប្រជាការពារខណ្ឌ និងតំណាងក្រុមហ៊ុនស៊ីនទ្រីប្រចាំខណ្ឌដូនពេញ ដើម្បីពិនិត្យ កែសម្រួលបំពេញបន្ថែម និងរៀបចំផែនការអនុវត្តបន្តលើការងារសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១- លទ្ធផល នៃការងាររៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងមូលដ្ឋាន

២- ផែនការរៀបចំកែលម្អប្រព័ន្ធបណ្ដាញខ្សែកាប និងបណ្ដាញអគ្គិសនីក្នុងមូលដ្ឋាន

៣- ការងារលុបបំបាត់ដេប៉ូសំរាមក្នុងមូលដ្ឋានសង្កាត់ទាំង១១ ខណ្ឌដូនពេញ

៤- ការត្រួតពិនិត្យគម្រោងអភិវឌ្ឍន៍ និងផលប៉ះពាល់របស់គម្រោងក្នុងមូលដ្ឋានសង្កាត់ទាំង១១

៥- ត្រួតពិនិត្យសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញ លើកទី១៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ ឆ្នាំ២០២០

៦- ការងារពិនិត្យ និងឆ្លងរបាយការណ៍ប្រចាំខែតុលា និងទិសដៅខែវិច្ឆិកា ឆ្នាំ២០២០ របស់រដ្ឋបាលខណ្ឌដូនពេញ

៧- ពិនិត្យឆ្លងសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែតុលា ឆ្នាំ២០២០ ជូនដល់មន្ត្រីបម្រើការងារក្នុងរដ្ឋបាលខណ្ឌដូនពេញ

៨-ការងារផ្សេងៗ។

ក/-ការពិនិត្យនិងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋានសង្កាត់ទាំង១១ នៅទីរួមផ្សារទាំង៣

ខ/-បញ្ហាការផ្ដល់សេវាលើការងារសំណង់

គ/-ការងារត្រៀមរៀបចំមន្ត្រីសម្រាប់ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន និងការិយាល័យផ្សេងៗទៀត៕ ដោយ៖ តុង សីហា 

Loading...