លោក ចូ បៃដិន៖ កូរ៉េខាងជើង មានចំនួនមីស៊ីលកាន់តែច្រើន ហើយវាក៏មានគ្រោះថ្នាក់ជាងមុន ដោយសារតែលោក ដូណាល់ ត្រាំ

October 26, 2020 71

វ៉ាស៊ីនតោន ៖ បេក្ខជនប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យ របស់សហរដ្ឋអាមេរិក លោក ចូ បៃដិន បានលើកឡើងថា ប្រទេសកូរ៉េខាងជើងឥឡូវនេះ មានចំនួនមីស៊ីលកាន់តែច្រើន ហើយវាក៏មានគ្រោះថ្នាក់ជាងមុនផងដែរ ដោយសារតែប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

លោកក៏បានចោទប្រកាន់លោក ពីការឱបក្រសោបមេដឹកនាំ ផ្តាច់ការដូចជាមេដឹកនាំ កូរ៉េខាងជើងលោក គីម ជុងអ៊ុន ខណៈដែលកំពុងធ្វើឱ្យប៉ះពាល់ ដល់ទំនាក់ទំនងរបស់ប្រទេស ជាមួយសម្ព័ន្ធមិត្តប្រពៃណីរបស់ខ្លួន។

អតីតអនុប្រធានាធិបតីរូបនេះ បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ជាមួយបណ្តាញទូរទស្សន៍អាមេរិក CBS News ថា “លោកឱបក្រសោបយកជនផ្តាច់ការទាំងអស់ តាមការមើលឃើញហើយលោក បានផ្តិតមេដៃរបស់អ្នកនៅចំពោះមុខ មិត្តភក្តិរបស់យើងទាំងអស់ ៦០នាទី”៕

Loading...