រដ្ឋាភិបាលអាល្លឺម៉ង់ បន្តពិនិត្យមើលព្រះឥរិយាបថ របស់ព្រះមហាក្សត្រថៃ មិនឲ្យធ្វើនយោបាយ ពីអាល្លឺម៉ង់

October 27, 2020 60

អាល្លឺម៉ង់ ៖ រដ្ឋមន្រ្តីក្រសួងការបរទេសអាល្លឺម៉ង់ លោក Heiko Maas បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសអាល្លឺម៉ង់ កំពុងតែបន្តពិនិត្យមើលព្រះឥរិយាបថ របស់ព្រះមហាក្សត្រថៃ ដែលមានទំនោរ ចំណាយពេលកាន់តែយូរនៅទីក្រុង Bavaria ស្របពេលមានការតវ៉ា ពីក្រុមប្រឆាំង នៅក្នុងប្រទេសថៃ កើនឡើងខ្លាំង។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា លោក Bavaria បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងកំពុងតែពិនិត្យ តាមដានមើលរយៈពេលវែងនេះ។ វានឹងមានផលវិបាកភ្លាមៗ ប្រសិនបើមានរឿង យើងវាយតម្លៃឃើញថា មិនស្របច្បាប់”។

គួរបញ្ជាក់ថា នៅក្នុងទីក្រុងបាងកក អ្នកតវ៉ាបានគ្រោង ធ្វើការដើរដង្ហែក្បួនតវ៉ា ទៅកាន់ស្ថានទូតអាល្លឺម៉ង់ ដើម្បីដាក់ញត្តិមួយ ឲ្យទៅទីក្រុងប៊ែកឡាំង ធ្វើការស៊ើបអង្កេតទៅលើ ការប្រើប្រាស់អំណាច របស់ព្រះមហាក្សត្រ ក្នុងខណៈទ្រង់គង់ នៅក្នុងប្រទេសអឺរ៉ុបនេះ៕

Loading...