លោកជំទាវ ពេជ ចន្ទមុន្នី ចុះសួរសុខទុក្ខ និងចែកអាហារ និងភេសជ្ជៈ ជូនដល់អ្នកជម្ងឺ និងបុគ្គលិកមន្ទីរពេទ្យគន្ធបុប្ផា

October 30, 2020 59

ភ្នំពេញ ៖ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញក្នុងពិធីចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នា រវាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ដើម្បីសហប្រតិបត្តិការលើសកម្មភាពមនុស្សធម៍ ជួយសង្គ្រោះជីវិតកុមារកម្ពុជា។

ក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានឧបត្ថម្ភថវិកា ៨០លានរៀល និងម៉ាស់ចំនួន៥មុឺនម៉ាស់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។ បន្ទាប់មកលោកជំទាវ បានបន្តចុះសួរសុខទុក្ខ និងចែកអាហារ និងភេសជ្ជៈ ជូនដល់អ្នកជម្ងឺ និងបុគ្គលិកមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់៕ 

Loading...