មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមរំលែកទុក្ខដល់គ្រួសារសពទី១៨៣ ក្នុងខណ្ឌដង្កោ

October 30, 2020 51

ភ្នំពេញ ៖ ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមរំលែកទុក្ខនិងបានចូលបុណ្យសព នៅល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ខណៈដែលពួកគាត់ជួបទុក្ខបាត់បង់សមាជិកក្នុងគ្រួសារ ស្ថិតនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ តាមរយៈ លោក ជុំ ឈាង ព្រមទាំងសហការី។ សពឈ្មោះ វង្ស ណារិទ្ធបញ្ញាសិទ្ធិ ភេទប្រុស អាយុ៣២ឆ្នាំ បានទទួលមរណៈភាពដោយ គ្រោះថ្នាក់ចរាចរណ៍។

សម្ភារៈថវិកាដែលបានចូលបុណ្យរួមមាន៖

-អង្ករ ៥០គីឡូក្រាម

- ទឹកសុទ្ធ ០២កេស

- ទឹកត្រី ទឹកស៊ីអ៊ីវ ០២យួរ

- ថវិកា ៣០០,០០០រៀល៕ ដោយ៖ ចន្ទ លីហ្សា 

Loading...