លោកឧកញ៉ា យ៉ន សេងហាន និងលោកជំទាវ ចុះចែកអំណោយជូនពុកម៉ែបងប្អូន ដែលរងគ្រោះ​ដោយទឹកជំនន់ ជិត២០០គ្រួសារ នៅខេត្តបាត់ដំបង

October 31, 2020 146

 ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០នេះ ឧកញ៉ា យ៉ន សេងហាន អគ្គនាយកក្រុមហ៊ុនសេងហាន លក់ដីឡូតិ៍ និងលោកជំទាវ ម៉ៃ សុម៉ាលី រួមជាមួយនិងក្រុមការងារមូលនិធិឧកញ៉ា យ៉ន សេងហាន បានមកចុះចែកអំណោយជូនពុកម៉ែបងប្អូន ដែលរងគ្រោះ​ដោយសារទឹកជំនន់  ជិត២០២០គ្រួសារ  ដែលស្ថិតនៅភូមិទូលព្រំ២ ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។​
នៅក្នុងឱកាសនោះដែលោកឧកញ៉ា  ក៍បានមានប្រសាសន៍សួសុខទុក្ខដល់ពុក ម៉ែ បងប្អូនដែលកំពុងតែជួបការលំបាកដោយសារតែជំនន់ទឹកភ្លៀងដែលធ្វើឲ្យជន់លិចផ្ទះសំបែងផលដំណាំផ្សេងៗរបស់ពួកគាត់ ។ លោកបន្តទៀតថាដូច្នេះលោកបានបង្កើតជាមូលនិធិឧកញ៉ា យ៉ន សេងហាន នេះឡើងនិងដោយមានសប្បុរសជនចូលរួមជាច្រើនផងដែ។
  អំណោយដែលចំជូនប្រជាពលរដ្ឋជិត២០០គ្រួសារនៅពេលនោះ ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម ទឹកស៊ីអ៊ីវ១យូរ ទឹកត្រី១យូរ មី១កេះ ។
ជាចុងក្រោយលោកឧកញ៉ា អគ្គនាយកក្រុមហ៊ុនក្រុមហ៊ុនសេងហាន លក់ដីឡូតិ៍ ក៍បានអរគុណបងប្អូនសប្បុរសជន ដែលបានចូលរួមបរិច្ចាគថវិការក្នុងមូលនិធិ ឧកញ៉ា យ៉ន សេងហាន ទាំងអស់ និងសូមជូនពរជួបប្រទះតែសេចក្តីសុខ ចំរើនរុងរឿង និងជោគជ័យគ្រប់ភារកិច្ច។ ហើយសំរាប់បងប្អូនដែលមានសមានចិត្តចង់ជួយបងប្អូនដែលកំពុងជួបទុក្ខលំបាក សូមទំនាក់ទំនងតាមលេខ 092500188/093500188
លេខកុងធនាគារៈABA000070503  YornSenghan
ជួយគ្នាក្នុងគ្រាទុក្ខលំបាក គឺជាបេះដូងខ្មែរ ជួយខ្មែរ! ខ្មែរ ស្រលាញ់ ខ្មែរ
Loading...