លោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ជួបប្រជុំផ្សព្វផ្សាយផែនការ របស់ស្នងការដ្ឋាន ជូនដល់កងកម្លាំងនគរបាល នៅស្រុកបាណន់

November 20, 2020 49

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង និងដោយបានការឯកភាពពីលោកឧត្តមសេនីយ៍ត្រី សុវណ្ណ គឹមហាក់ ស្នងការរងទទួលបន្ទុកដឹកនាំនៅអធិការដ្ឋាននគរបាលស្រុកបាណន់ លោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ស្នងការរង បានជួបប្រជុំជាមួយកងកម្លាំងនគរបាលក្នុងអធិការដ្ឋាន ដេីម្បីស្តាប់របាយការណ៍ពីលទ្ធផលការងារកិច្ចប្រតិបត្តិការ នារយៈពេលកន្លងទៅ និងផ្សព្វផ្សាយទិសដៅផែនការ របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ជូនដល់កងកម្លាំងនគរបាលអនុវត្តបន្ត៕ ដោយ៖ ចន្ទ លីហ្សា

Loading...