ទីបំផុត! រថយន្ត Ford Raptor បើកបុក PassApp របួសព្រះសង្ឃ៤អង្គ​ និងអ្នបើកបរ នៅខេត្តកំពត, សមត្ថកិច្ចតាមប្រមាញ់រកឃើញហើយ

November 20, 2020 113

ភ្នំពេញ​ ៖ រថយន្តម៉ាក Ford Raptor ដែលបានបុក PassApp បណ្តាលរបួសព្រះសង្ឃ និងអ្នបើកច្រើនអង្គ/នាក់ នៅខេត្តកំពត ត្រូវគេប្រទះឃើញក្នុងយាន្តដ្ឋានមួយកន្លែង ក្នុងខណ្ឌសែនសុខ នារសៀលថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២០នេះ បន្ទាប់ពីតាមប្រមាញ់ដោយសមត្ថកិច្ចពីខេត្តកំពត ដល់រាជធានីភ្នំពេញ។

ព័ត៌មានបឋម! គឺលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ កំពុងដឹកនាំកម្លាំងចុះធ្វើកិច្ចការងារនេះ ដោយយកចិត្តទុកដាក់បំផុត។

ដោយឡែក លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការរដ្ឋាននគរបាលខេត្តកំពត សូមអញ្ជើញម្ចាស់រថយន្ត Ford Raptor ពណ៌ស ដែលមានស្លាកលេខខាងលើនេះ ចូលខ្លួនដោះស្រាយករណីគ្រោះថ្នាក់ចរាចរណ៍ដែលមានព្រះសង្ឃគង់ លើ PassApp ឱ្យបានឆាប់ជាទីបំផុត។

សូមបញ្ជាក់ថា៖ ព្រះសង្ឃ៤អង្គ​ ដែលរងរបួសរួមមាន៖

១-សាមណេរ ឈាង ឌីន របួសត្រង់ថ្គាម

២-សាមណេរ ង៉ែត ពាត របួសត្រង់ស្មា និងព្រះកេស

៣-សាមណេរ កែ កូ របួសដៃ និងជង្គង់

៤-សាមណេរ បាន វ៉ានសា របួសត្រង់ស្មា

ដោយឡែក អ្នកបើក PassApp របួសដៃ និងខូច PassApp ផ្នែកខាងមុខ ហើយរថយន្តបង្កបានរត់បាត់ ប៉ុន្តែមានគេថត ស្លាកលេខរថយន្តនោះបាន គឺភ្នំពេញ 2AU -1119។

សូមបញ្ជាក់ថា៖ ព្រះសង្ឃនិមន្តមកពីរៀននៅ វត្តជុំគ្រៀលកើតហេតុកាលថ្ងៃ ថ្ងៃព្រហស្បតិ៍ ៤កើតខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា គ.ស.២០២០ វេលាម៉ោង៤ និង៥០នាទីរសៀល ត្រង់ចំនុចខ្លោងទ្វាវត្តទឹកវិល ស្រុកទឹកឈូ ខេត្តកំពត ផ្លូវពីកំពតទៅ ភ្នំពេញ។ សមត្ថកិច្ចកំពុងធ្វើកិច្ចការនេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Loading...