FFC ប្រកាសបើកឡើងវិញ នៃការប្រកួតបាល់ទាត់ធំៗ ៤កម្រិត ក្រោយបញ្ចប់ព្រឹត្តិការណ៍ ៣វិច្ឆិកា

November 21, 2020 32

ភ្នំពេញ​ ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានសម្រេចឲ្យដំណើរការឡើងវិញនូវការប្រកួតកីឡាបាល់ទាត់ ៤កម្រិតប្រចាំលីគកម្ពុជា ក្រោយពីព្រឹត្តិការណ៍ ៣វិច្ចិកា ដែលបង្កឡើងដោយ COVID-19 ត្រូវបានបញ្ចប់ បន្ទាប់ពីផ្អាកកាលពីថ្ងៃទី១០ ខែវិច្ឆិកា ក្នុងការពារការរីករាលដាលនៃវីរុសនេះ។

យោងតាមលិខិតដែលចេញដោយ FFC នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះបានឲ្យដឹងដោយស្តីពីការដំណើរឡើងវិញនៃការប្រកួតជ្រើសរើសជើងឯកជាតិលីគ២ ជើងឯកបាល់ទាត់នារី ពានរង្វាន់បាល់ទាត់ក្នុងសាល Tiger ឆ្នាំ២០២០ និងជើងឯកយុវជនអាយុក្រោម ១៥ឆ្នាំ និងអាយុក្រោម ១៨ឆ្នាំ តាមកាលបរិច្ឆទខាងក្រោម៖

១-ពានរង្វាន់បាល់ទាត់ក្នុងសាល ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០

២-ជើងឯកយុវជនអាយុក្រោម ១៥ឆ្នាំ និងអាយុក្រោម ១៨ឆ្នាំ ឆ្នាំ២០២០ ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០

៣-ជើងឯកជាតិលីគលំដាប់ទី២ ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០

៤-ជើងឯកបាល់ទាត់នារី ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០៕ 

Loading...