សូមបញ្ឈប់ការរួមភេទ ជាមួយក្មេងស្រីជាអនិតិជន (ក្រោមអាយុ១៨ឆ្នាំ) ព្រោះវាជាអំពើខុសច្បាប់

November 21, 2020 56

ភ្នំពេញ​ ៖ សមត្ថកិច្ចបានឃាត់ខ្លួនយុវជនម្នាក់ អាយុ១៨ឆ្នាំ ពីបទរួមភេទ ជាមួយក្មេងស្រីអនិតិជនអាយុ១៤ឆ្នាំ រហូតបានសម្រេច នៅក្នុងផ្ទះសំណាក់។ ករណីឃាត់ខ្លួនយុវជនខាងលើនេះ គឺយោងទៅតាមបណ្តឹង របស់អាណាព្យាបាលក្មេងស្រីរងគ្រោះ កាលពីម៉ោង០៤ និង០០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចក្នុងផ្ទះសំណាក់​ បឹងឈូក បន្ទប់លេខ២០៦ ផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

ប្រភពីសមត្ថកិច្ចបានឲ្យដឹងថា អាណាព្យាបាលក្មេងស្រីរងគ្រោះ បានប្តឹងរៀបរាប់ថា កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៩និង០០នាទី ជនសង្ស័យឈ្មោះ រុំ ចាន់សារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) បានជិះម៉ូតូដឹកជនរងគ្រោះចូលផ្ទះសំណាក់បឹងឈូក ហើយធ្វើសកម្មភាពរួមភេទបានសម្រេច ជាមួយជនរងគ្រោះដែលមានអាយុទើបតែ១៤ឆ្នាំប៉ុណ្ណោះ។

ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានរួមភេទជាមួយនឹងនារីរងគ្រោះប្រាកដមែន ប៉ុន្តែគ្មានការបង្ខិតបង្ខំនោះទេ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕ ដោយ៖ ចន្ទ លីហ្សា

Loading...