អ៉ីស្រាអែល បើកវាយប្រហារតាមផ្លូវអាកាសលើតំបន់ហ្គាហ្សា ដើម្បីសងសឹកនឹងគ្រាប់រ៉ុក្កែត របស់ប៉ាឡេស្ទីន

November 22, 2020 39

ហ្គាហ្សា​ ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២០​ ឱ្យដឹងថា យោធាអ៉ីស្រាអែល នៅថ្ងៃអាទិត្យនេះ បានអះអាងថា​ ខ្លួនបានដឹកនាំការវាយប្រហារតាមផ្លូវអាកាស លើតំបន់ហ្គាហ្សា បន្ទាប់ពីក្រុមប្រដាប់អាវុធប៉ាឡេស្ទីន បាញ់គ្រាប់រ៉ុក្កែតចូលក្នុងទឹកដីអ៉ីស្រាអែល។

បើតាមយោធាអ៉ីស្រាអែល កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញ គ្រាប់រ៉ុក្កែតមួយគ្រាប់ ត្រូវបានគេបាញ់ចេញពីតំបន់ហ្គាហ្សា ដោយបង្កការខូចខាតដល់រោងចក្រមួយកន្លែង ស្ថិតនៅភាគខាងត្បូង នៃទីក្រុង Ashkelon របស់អ៉ីស្រាអែល។ យោធាអ៉ីស្រាអែល បន្ថែមទៀតថាយន្ដហោះចម្បាំងរបស់ខ្លួនបានបើកការវាយប្រហារលើទីតាំងយោធាជាច្រើន កន្លែងដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហាម៉ាស់ ក្នុងតំបន់ហ្គាហ្សា។

ប៉ុន្តែ ទាំងខាងភាគីប៉ាឡេស្ទីន និងអ៉ីស្រាអែល មិនបានបញ្ជាក់ពីអ្នកស្លាប់ ឬអ្នករងរបួសនោះទេ។ ការវាយប្រហារដាក់គ្នារវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន បានកើតឡើងជាបន្ត បន្ទាប់ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ជាពិសេសក្រោយបារ៉ែន និងអេមីរ៉ាតអារ៉ាប់រួម ប្រកាសភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការជាមួយអ៉ីស្រាអែល៕ ដោយ៖​ ហ៊ែល វណ្ណៈ

Loading...