
ភ្នំពេញ ៖ កម្លាំងជំនាញ(ក៧) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកនាយករង វ័រ វុទ្ធ និងមានការសម្របសម្រួលពីលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០២៖៣៥នាទី បានបើកស៊ើបអង្កេតស្រាវជ្រាវបង្ក្រាប ករណីរក្សាទុក ជួញដូរនូវគ្រឿងញៀនដោយខុសច្បាប់ នៅចំណុចបន្ទប់ជួល ផ្លូវលំ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អ៊ុល ភារៈ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ និងដកហូតបានវត្ថុតាង សារធាតុញៀន ប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់សុទ្ធ៣២៩៨.៥៤ក្រាម។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់វិធានការតាមនីតិវិធី៕
