រុស្ស៊ី ធ្វើតេស្តសាកល្បងប្រកបដោយជោគជ័យ ទៅលើប្រព័ន្ធបាញ់កម្ទេចមីស៊ីលផ្លោងប្រភេទថ្មី (anti-ballistic missile)

November 26, 2020 64

ម៉ូស្គូ ៖ បើតាមសេចក្តីថ្លែងការណ៍ពីក្រសួងការពារជាតិរុស្ស៊ី ដែលត្រូវបានដកស្រង់ដោយ Sputnik នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ​បានឲ្យដឹងថា ប្រទេសរុស្ស៊ី ធ្វើតេស្តសាកល្បងប្រកបដោយជោគជ័យ ទៅលើប្រព័ន្ធបាញ់កម្ទេចមីស៊ីលផ្លោងប្រភេទថ្មី (anti-ballistic missile) ដែលធ្វើឡើងចេញពីមូលដ្ឋានសារី-សាហ្គាន (Sary-Shagan) ស្ថិតនៅក្នុងប្រទេសកាហ្សាក់ស្ថាន ដោយវាបានបាញ់ចំគោលដៅដូចការគ្រោងទុក។

នៅក្នុងសេចក្តីថ្លែងការណ៍នៃក្រសួងការពារជាតិរុស្ស៊ី បានគូសបញ្ជាក់ថា ប្រព័ន្ធប្រឆាំងគ្រាប់មីស៊ីលខាងលើនេះ ត្រូវបានអភិវឌ្ឍឡើង ដើម្បីទប់ទល់ការវាយប្រហារទាំងនៅលើផែនដី និងទីអវកាសផងដែរ។ បន្ថែមពីនេះក្រសួងការពារជាតិរុស្ស៊ីក៏បានអះអាង ប្រកបដោយមោទនភាពថា ការធ្វើតេស្តនៅមូលហេតុ Sary-Shagan នៃសាធារណរដ្ឋកាហ្សាក់ស្ថាន គឺទទួលបានជោគជ័យ។

គួរបញ្ជាក់ថា កាលពីចុងខែតុលាកន្លងទៅថ្មីៗនេះ ប្រទេសរុស្ស៊ីក៏ទើបតែបានប្រកាស អំពីការធ្វើតេស្តប្រព័ន្ធការពារមីស៊ីលប្រភេទថ្មីផងដែរ នៅតំបន់ដូចគ្នាខាងលើនេះ៕

Loading...