សមត្ថកិច្ចខណ្ឌឫស្សីកែវបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ២នាក់ចាប់យកថ្នាំញៀន១៤កញ្ចប់

August 23, 2018 137

  ភ្នំពេញ៖ ជនសង្ស័យ២នាក់រួមនិងថ្នាំញៀនចំនួន១៤កញ្ចប់ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវធ្វើការបង្ក្រាបនិងឃាត់ខ្លួនបានក្រោយពីមានការស្រាវជ្រាវរួចករណីជួញដូរសារធាតុញៀនដោយខុសច្បាប់។
កាលពីថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង:១៧និង០០នាទី នៅចំណុចសំណង់មិនរាបរយ ក្រុម០៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានអោយដឹងថាមុននិងឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើកំលាំងជំនាញខណ្ឌ ប៉ុស្តិ៍បានចុះធ្វើការស្រាវជ្រាវទើបឈានដល់ការបង្ក្រាបជាក់ស្តែងករណីជួញដូរនូវសារធាតុញៀនដោយខុសច្បាប់នេះតែម្តង។
ជនសង្ស័យទី១/ឈ្មោះ ផាម យាុំងលិន ភេទ​ប្រស អាយុ២០ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ក្រុម០៧ ភូមិលូ សង្កាត់ស្វាយប៉ាក(ជួញដូរ)។និងទី២/ឈ្មោះ ចាំង យុាំងឡូម ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះគ្មានលេខ ក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក មុខរបរមិនពិត(ជួញដូរ)។
វត្ថុតាងដកហូតមាន ១/ក្រាមព៌ណសរថ្លាចំនួន ១៤កញ្ចប់ ។ ២/ថង់សំរាប់វិចខ្ចប់គ្រឿងញៀនមួយចំនួន។ ៣/ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ បច្ចុប្បន្នកំលាំងជំនាញខណ្ឌ ប៉ុសិ៍្ត កំពុងបន្តការស្រាវជ្រាវរកបក្ខពួកនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕

 

Loading...