ក្រុមហ៊ុន Coca-Cola បានទិញក្រុមហ៊ុនកាហ្វេអង់គ្លេស Costa Coffee ក្នុងតម្លៃ៥.១ពាន់លានដុល្លារ

September 01, 2018 806

អង់គ្លេស ៖ ក្រុមហ៊ុន Coca-Cola បានយល់ព្រមទិញក្រុមហ៊ុនកាហ្វេ Costa Coffee ពីក្រុមហ៊ុនភេស្ជៈ និងសណ្ឋាគារ Whitbreadរបស់អង់គ្លេស ក្នុងតម្លៃ៣.៩ពាន់លានដុល្លារ ដែលស្មើនឹង៥.១ពាន់លានដុល្លារ។

ក្រុមហ៊ុន Coca-Cola បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមហ៊ុន Costa មានសាខាហាងជិត៤ពាន់កន្លែង នៅទូទាំង៣២ប្រទេស។ កិច្ចព្រមព្រៀងនេះ នឹងផ្តល់ឲ្យក្រុមហ៊ុន Coca-Cola នូវវេទិកាកាហ្វេដ៏ខ្លាំងក្លាមួយនៅទូទាំងតំបន់អឺរ៉ុប អាស៊ីប៉ាស៊ីហ្វិក មជ្ឈិមបូព៌ា និងអាហ្វ្រិក ជាមួយនឹងឱកាសពង្រីកសាខាបន្ថែមទៀត។

ក្រៅពីហាងលក់រាយរាប់ពាន់កន្លែង ក្រុមហ៊ុន Costa នៅមានផ្សារលក់ដូរដ៏មមាញឹកតូចៗជាច្រើនទៀតឈ្មោះ Costa Express គឺជាផលិតផលកាហ្វេនៅតាមផ្ទះ។

ក្រុមហ៊ុន បានអះអាងថា ទោះបីជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងមួយនេះ នៅត្រូវការការយល់ព្រមពីម្ចាស់ភាគហ៊ុន និងនិយតករជាមុនសិន ហើយគេរំពឹងថា នឹងបញ្ចប់នៅត្រីមាសដំបូងក្នុងឆ្នាំ២០១៩៕

Loading...