តំបន់ភាគកណ្តាល និងភាគខាងត្បូងសហរដ្ឋអាមេរិក ប្រឈមនឹងការមកដល់របស់ព្យុះកំបុតត្បូង Gordon

September 04, 2018 243

អាមេរិក ៖ មន្ទីរព្យុះសង្ឃរាជាតិសហរដ្ឋអាមេរិក បាននិយាយថា ព្យុះកំបុតត្បូង Bordon បានបោកបក់មកដល់តំបន់ជ្រោយខាងត្បូង នៃរដ្ឋផ្ល័ររីដា ជាមួយនឹងខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់កាលពីថ្ងៃចន្ទ ហើយគេរំពឹងថា នឹងធ្វើដំណើរមកដល់តំបន់ឆ្នេរភាគកណ្តាលសហរដ្ឋអាមេរិកនៅយប់ថ្ងៃអង្គារនេះ។

ព្យុះមួយនេះ ត្រូវបានគេព្យាករណ៍ថា នឹងធ្វើដំណើរមកដល់តំបន់ឆ្នេរនៅយប់ថ្ងៃអង្គារ ជិតព្រំប្រទល់រវាងរដ្ឋល្វីសស៊ីណា និងរដ្ឋមីស៊ីស៊ីពី ហើយនិងធ្វើឲ្យមានកម្រិតភ្លៀងធ្លាក់កម្ពស់២០សង់ទីម៉ែត្រ នៅតាមតំបន់មួយចំនួននៅភាគខាងត្បូងសហរដ្ឋអាមេរិក ដែលកំពុងដុនដាបនៅឡើយដោយសារតែព្យុះកំណាច កាលពីរយៈពេល១ឆ្នាំមុន។

អភិបាលរដ្ឋល្វីសស៊ីណា លោក ចន បេល អេដវើដ បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ដោយលោកបានអះអាងថា ឆ្មាំជាតិរដ្ឋល្វីសស៊ីណា២០០នាក់ ត្រូវបានដាក់ពង្រាយ ជាមួយនឹងរថយន្តទ្រាំទ្រនឹងសំពាធទឹកខ្ពស់៦៣គ្រឿង ទូក៣៩គ្រឿង និងឧទ្ធម្ភាគចក្រ៤គ្រឿង៕

Loading...