ព្យុះកំបុតត្បូង Jebi បន្សល់ការខូចខាតនៅទូទាំងតំបន់ភាគខាងលិច ប្រទេសជប៉ុន និងសម្លាប់មនុស្ស៩នាក់

September 05, 2018 499

ជប៉ុន ៖ មនុស្សចំនួន៩នាក់ បានស្លាប់ ដោយសារតែព្យុះកំបុតត្បូង Jebi ជាព្យុះទីហ្វុងដ៏អាក្រក់ បំផុត បានវាយប្រហារមកលើប្រទេសជប៉ុន ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ។

ព្យុះ Jebi បានបន្សល់ទុកនូវការខូចខាតទូទាំងតំបន់ភាគខាងលិច ប្រទេសជប៉ុន ដោយបានធ្វើឲ្យប៉ះពាល់ដល់ទីក្រុងសំខាន់ៗជាច្រើនដូចជា ទីក្រុងក្យូតូ និងទីក្រុងអូសាកា។

សេវាកម្មជើងហោះហើរ រថភ្លើង និងនាវាចម្លង ត្រូវបានលប់ចោល ប៉ុន្តែអ្នកដំណើររាប់ពាន់នាក់ ដែលបានជាប់ខ្លួននៅក្នុងអាកាសយានដ្ឋានអន្តរជាតិ ត្រូវបានជម្លៀសចេញអស់ហើយ។

កម្លាំងខ្យល់ បានចុះថមថយវិញហើយៗព្យុះនេះ កំពុងបន្តដំណើរឆ្ពោះទៅភាគខាងជើង ប៉ុន្តែប្រជាជន ត្រូវបានគេជំរុញឲ្យស្ថិតនៅក្រោមការប្រុងប្រយ័ត្នខ្ពស់ ចំពោះហេតុការណ៍បំណាក់ដីស្រុត និងទឹកជំនន់។

មកទល់នឹងព្រឹកថ្ងៃពុធនេះ ប្រឹក្សាយោបល់ជម្លៀសខ្លួន ត្រូវបានចេញសម្រាប់ប្រជាជនជាង១.២លាននាក់។

ខណៈនោះដែរ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងអគ្គីភ័យ បានអះអាងថា មនុស្សជាង៣ម៉ឺននាក់ ត្រូវបានបញ្ជាឲ្យជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ៕

Loading...