ក្រុមជម្រើសជាតិដាណឺម៉ាក់ បញ្ចូលកីឡាករហ៊្វូតសលក្នុងក្រុម ពេលប៉ះវែលស៍ ស្របពេលមានជម្លោះសិទ្ធិពាណិជ្ជកម្ម

September 05, 2018 192

បាល់ទាត់ ៖ ក្រុមជម្រើសជាតិដាណឺម៉ាក អាចនឹងជ្រើសរើសក្រុមមួយ ដែលរួមបញ្ចូលទាំងកីឡាករហ៊្វូតសល (លេងម្ខាង៥នាក់) ពេលប៉ះជាមួយក្រុមជម្រើសជាតិវែលស៍ នៅការប្រកួត Nations League នាថ្ងៃទី៩ ខែកញ្ញាខាងមុខនេះ។

គួរឲ្យដឹងថា ក្រុមកីឡាករមួយចំនួន បានបដិសេធន៍មិនព្រមចុះកិច្ចព្រមព្រៀងក្រុមជម្រើសជាតិថ្មី ជាមួយសមាគមបាល់ទាត់ដាណឺម៉ាក(DBU) ដោយសារតែជម្លោះសិទ្ធិពាណិជ្ជកម្ម។

DBU បានអះអាងថា កីឡាករហ៊្វូតសលមកពីក្របខ័ណ្ឌទី៣ និងទី៤ នឹងទទួលបានការកោះហៅឲ្យចូលលេងនៅក្នុងក្រុម សម្រាប់ការប្រកួតលក្ខណៈមិត្តភាព ជាមួយក្រុមជម្រើសជាតិស្លូវ៉ាគី ហើយបន្ទាប់មកជាមួយក្រុមជម្រើសជាតិវែលស៍។

ក្លិបនៅក្របខ័ណ្ឌដាណឺម៉ាក Superliga និង First Division មិនត្រូវបានបញ្ចូលទៅក្នុងក្រុមជម្រើសកីឡាករ២៤នាក់នោះទេ។

កាសែតដាណឺម៉ាក់ Ekstra Bladet បានរាយការណ៍ថា ក្រុមជម្រើសជាតិដាណឺម៉ាក នឹងរួមបញ្ចូលកីឡាករហ៊្វូតសល ជាច្រើននាក់ទៅក្នុងក្រុមរបស់ពួកគេ៕

Loading...