អាព្រូស បោលបុក RANGE ROVER មនុស្សម្នាក់រងរបួសធ្ងន់ រីឯរថយន្តទាំងពីរ រងការខូចខាតយ៉ាងដំណំ

September 07, 2018 468

ភ្នំពេញ ៖ រថយន្ដម៉ាក RANGE ROVER មួយគ្រឿង ធ្វើដំណើរបំរុងនឹងជិះឆ្លងផ្លូវ ស្រាប់តែរថយន្ដ PRLUS បុកចំពីមុខពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ និងបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ កាលពីវេលាម៉ោង១២៖៣០នាទីយប់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវ៣១៣ កែងនិងផ្លូវ៥៩២ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលនៅនិងកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ដស៊េរីទំនើប ១គ្រឿង ម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH -5188 ធ្វើដំណើរតាមផ្លូវ៥៩២ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនល្មម ខណៈមកដល់ចណុចកើតហេតុ ផ្លូវបំបែកជាបួន ក៏បំរុងបក់ឆ្វេងទៅផ្លូវម្ខាង តែនៅពេលនោះស្រាប់តែមានរថយន្ដ១គ្រឿង ម៉ាក PRLUS ពណ៌ត្រីឆ្លូវ ពាក់ស្លាកលេខ ភ្នំពេញ 2AV -5792 ធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩២ ក្នុងទិសដៅបញ្ចាស់គ្នា ក្នុងល្បឿងយ៉ាងលឿន ជ្រុលទៅបុករថយន្ដ ម៉ាកRANGE ROVER ចំពីមុខយ៉ាងពេញទំហឹង បណ្ដាលឲ្យម្ចាស់រថយន្ដ PRLUS រងរបួសធ្ងន់ និងត្រូវបានរថយន្ដសង្រ្គោះបន្ទាន់ដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗ ចំណែកឯរថយន្ដទាំងពីគ្រឿង រងការខូចខាតចំពីមុខយ៉ាងដំណំដូចគ្នា។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និងធ្វើការវាស់វែងយករថយន្ដទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយនៅពេលក្រោយតាមផ្លូវច្បាប់៕

Loading...