ទួរគី ដើរតួរយ៉ាងខ្លាំងក្នុងជំនួបកំពូលនៅតេអេរ៉ង់ លើបញ្ហាខេត្តអ៊ីដលីប របស់ស៊ីរី

September 08, 2018 177

ទួរគី ៖ នៅក្នុងអំឡុងបទសម្ភាសន៍ ជាមួយទូរទស្សន៍រដ្ឋចិន CCTV អ្នកជំនាញនយោបាយទួរគីមួយរូប បាននិយាយថា ទួរគី នឹងដើរតួយ៉ាងសំខាន់ ស្របពេលដែលមេដឹកនាំមកពីប្រទេសទួរគី រុស្ស៊ី និងប្រទេសអ៊ីរ៉ង់ ជួបជុំគ្នានៅទីក្រុងតេអេរ៉ង់ នាថ្ងៃសុក្រនេះ ដើម្បីសម្រេចចិត្តលើអនាគតរបស់ខេត្តអ៊ីដលីប ប្រទេសស៊ីរី។

ខេត្តអ៊ីដលីប ដែលជាខេត្តភាគពាយព្យ ប្រទេសស៊ីរី ស្ថិតនៅជិតស្រុកកាន់កាប់អាហ្វ្រ៊ីនរបស់ទួរគី ដែលបច្ចុប្បន្ន ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមប្រឆាំងរដ្ឋាភិបាលស៊ីរី គាំទ្រដោយទួរគី។

លោកស្រី ហ្វ៊ីលីស កាត់មែន គឺជាសាស្រ្តាចារ្យជំនួយការផ្នែកវិទ្យាសាស្រ្តនយោបាយ និងទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យ អ៊ីស្តង់ប៊ុល អាយឌីន បាននិយាយថា ទួរគី ទំនងជាចង់រក្សាទុកកម្លាំងទាំងអស់នោះ ដើម្បីបញ្ចៀសផុតហានិភ័យរបស់ខេត្តអ៊ីដលីប ក្លាយជាគោលដៅរបស់កងកម្លាំងរដ្ឋាភិបាលស៊ីរី។

លោកស្រី បានបញ្ជាក់ថា ដើម្បីបញ្ចៀសផុតពីភាពវឹកវរទាំងនេះ ទួរគី បានបង្កើតប៉ុស្តិ៍សង្កេតការណ៍ជាច្រើន និងដាក់ពង្រាយរថក្រោះ M60 Patton នៅតាមសមរភូមិមុខខេត្តអ៊ីដលីប ដោយសង្ឃឹមថា ខ្សែត្រៀមមួយនេះ នឹងអាចទប់ស្កាត់បាននៅក្នុងតំបន់ដែលបែងចែកជាមួយស្រុកអាហ៊្រ្វ៊ីន៕

Loading...