ពិតជាសាហាវមែន! ចាក់សម្លាប់ប្លន់យកម៉ូតូបានម្រេច ស្វាគមន៍លោកស្នងការរាជធានីថ្មី

September 14, 2018 875

ភ្នំពេញ ៖ អំពើឆក់ ប្លន់សម្លាប់ តែងតែកើតមានជារើយៗ ក្នុងរាជធានីភ្នំពេញ គ្រាន់តែថាបទល្មើសខ្លះតូច បទល្មើសខ្លះធំ សង្ឃឹមថា លោក ស ថេត ស្នងការថ្មី ដែលទើបតែចូលកាន់តំណែង និងមានវិធានការទប់ស្កាត់បទល្មើសបានល្ប្រសើឡើង។

ជាក់ស្តែង នៅក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ បទល្មើសលួច ឆក់ ប្លន់ ក៏សំបូរដែល ប៉ុន្តែដោយសារសមត្ថកិច្ចលាក់ព័ត៌មាន ហើយនៅពេលថ្មីៗនេះ មានអំពើចាក់សម្លាប់មនុស្សប្លន់យកម៉ូតូ១គ្រឿង ពីជនរងគ្រោះបានសម្រេច ដោយមិនរំខានដល់សមត្ថកិច្ចខណ្ឌពោធិ៍ជ័យឡើយ ក្រោមការដឹកនាំរបស់លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ។

ដោយមានស្រ្តីម្នាក់ ទ្រហោស្រែកយំឱបសពប្តី ក្រោយពីបានគ្នាជាប្តីប្រពន្ធ ទើបបាន៦ខែ ស្រាប់តែចោរចាក់ប្លន់សម្លាប់ប្តីយកម៉ូតូទៅបាត់ ចោលសាកសពក្នុងវាលស្រែ ត្រូវបានគេប្រទះឃើញ ដោយមានទាំងស្នាមរបួស ក ខ្នង មានទាំងឈាមហូរក្រក្លាក់តាមផ្លូវ ដែលគេដាក់ការសង្ស័យថា ជាករណីប្លន់យកម៉ូតូ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅដីវាល ក្នុងបរិវេណខាងមុខរោងចក្រ ហូបវែល ភូមិកប់កង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ។

សាកសពក្រោយពីធ្វើការស្រាវជ្រាវរបស់សមត្ថកិច្ច រហូតដល់វេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃដដែល ទើបរកឃើញប្រពន្ធជនរងគ្រោះ មកអះអាងថា ត្រូវជាប្តីមានឈ្មោះ ឡាញ់ វ៉ន អាយុ២៥ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានស្រុកកំណើត ស្រុកឡែម ខេត្តបាត់ដំបង និងមានទីលំនៅភូមិតំណាក់ត្រយឹង ឃុំតាកែន ស្រុកឈូក ខេត្តកំពត តែមកស្នាក់នៅផ្ទះជួល ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ។ ចំណែកប្រពន្ធឈ្មោះ ប៉ុល រិន អាយុ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅជាមួយគ្នា ក្រោយពីរៀបការទើបបាន៦ខែ មានស្រុកកំណើត ភូមិតំណាក់ត្រយឹង ឃុំតាកែន ស្រុកឈូក ខេត្តកំពត។

តាមស្រ្តីជាប្រពន្ធ បានឲ្យដឹងថា ប្តីរបស់គាត់ចេញរត់ឌុបជាទូទៅចូលផ្ទះនៅម៉ោង៩យប់ តែនៅយប់ថ្ងៃទី១៣ ម្សិលមិញមិនបានឃើញប្តីចូលផ្ទះឡើយ បាត់រហូតព្រឹកថ្ងៃទី១៤ ខែកញ្ញានេះ ទើបទទួលព័ត៌មានថា ប្តីត្រូវបានចោរចាក់សម្លាប់ ប្លន់យកម៉ូតូ សេ១២៥ ស៊េរី២០១១ មួយគ្រឿងទៅបាត់។

តាមប្រជាពលរដ្ឋ បានឲ្យដឹងថា មិនដឹងថា កើតហេតុពីពេលណាមកនោះទេ បន្ទាប់ពីមានកម្មករ ធ្វើដំណើរចូលធ្វើការរោងចក្រ ឆ្លងកាត់តាមផ្លូវចូលរោងចក្រ ក៏ប្រទះឃើញសកសពដេកស្លាប់ក្នុងវាលស្រែក្បែរផ្លូវ មានធ្លាក់មួកសុវត្តិភាពចំនួន២លើផ្លូវ និងមានដាមឈាមហូរធ្លាក់តាមផ្លូវផងដែរ ទើបបង្កឲ្យភ្ញាក់ផ្អើលប្រជាពលរដ្ឋ សមត្ថកិច្ចមូលដ្ឋានជំនាញ ចុះទៅពិនិត្យដល់កន្លែងកើតហេតុ។

តាមការសន្និដ្ឋានជំហានដំបូង បានឲ្យដឹងថា ជាករណីចាក់ប្លន់យកម៉ូតូ ក្នុងរូបភាពជនរងគ្រោះឌុបជនសង្ស័យជាមនុស្សស្រី ដែលជាធ្នាក់ចូលទៅចំណុចខាងលើ លុះឌុបចេញមកវិញ ត្រូវបក្ខពួកជនសង្ស័យស្ទាក់ចាប់ចក់អារក ចាក់កពីក្រោយ ហើយយកម៉ូតូទៅបាត់។

សាកសពឃើញនៅគម្លាតពីកន្លែងធ្លាក់មួក ស្បែកជើង ប្រមាណ៥០ម៉ែត្រពីគ្នា បើតាមសន្និដ្ឋាន ជនរងគ្រោះអាចរត់ដេញតាមម៉ូតូ អស់ខ្យល់ដួលចូលទឹកស្រែតែម្តង។

ទោះជាយ៉ាងណាក្តី សាកសពក្នុងសភាពស្នាមរបួសមុត សុះក្រោយស្មាក ស្លាប់យ៉ាងអាណោចអាធ័ម ហើយសមត្ថកិច្ចទាំងមូលដ្ឋាន ទាំងជំនាញក្រុង ចុះមកដល់កន្លែងកើតហេតុ ដើម្បីប្រមូលព័ត៌មានស្រាវជ្រាវ និងដឹកសាកសពយកទៅតម្កល់ទុកនៅវត្តគោកបញ្ជាន់ ដើម្បីពិនិត្យ និងបន្តស្រាវជ្រាវជុំវិញករណីឃាតកម្មខាងលើ៕

Loading...