បុរសម្ស្រនាក់វឹងស្រា ! បើករថយន្តកាមរីឆ្លាម បុករបាំថ្មខណ្ឌ័ចែកទ្រូងផ្លូវបាក់អស់២កង់ កល់ជាប់បើកទៅមុខមុខស្ថានទូតថៃ

June 04, 2018 167
F2120CDF-A256-4868-8A75-219B3B787DFE

ភ្នំពេញៈ ហេតុការណ៍នេះបានកើតឡើងកាលពី
វេលាម៉ោង១១៖៣០នាទីយប់ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវព្រះនរោត្តម ត្រង់ចំណុចមុខស្ថានទូតថៃ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តកាមរីឆ្លាម ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AC-8853 ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុ​ ស្រាប់តែរថយន្តជ្រុលចង្កូតទៅបុករបាំងថ្មទ្រូងផ្លូវ បណ្តាលឲ្យដួលរលំទ្រូងផ្លូវខូចខាតអស់២កង់។ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងផ្ទុះបែកកង់ខាងក្រោយ រួចកល់ឡើងលើទ្រូងផ្លូវ បើកទៅមុខលែងរួច​ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ។

FC4AFF82-DB8F-4517-8C53-A900667E6C00

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ បានចុះមកធ្វើការវាស់វែង​ រួចយករថយន្តទៅរក្សាទុក​នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ​ដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយការខូចខាតសម្បត្តិរដ្ឋតាមនីតិវិធី៕

Loading...