បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការ ក្នុងសំណុំរឿង៤ករណីផ្សេងគ្នា

October 04, 2018 160

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន១១នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ លើសំណុំរឿង៤ករណីផ្សេងគ្នា ក្រោយពីបញ្ចប់ការសាកសួរ កាលពីម៉ោង៨៖៣០នាទីព្រឹក នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨នេះ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យដែលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកនេះ មានពាក់ព័ន្ធចំនួន៤ករណីផ្សេងគ្នា ដោយក្នុងនោះ ករណីទី១-ពាក់ព័ន្ធករណីរក្សាទុកគ្រឿងញៀនដោយខុសច្បាប់។ ទី២-ប្រើហិង្សាដាក់គ្នាទៅវិញទៅមក។ ទី៣-ឆក់ទូរស័ព្ទដៃមួយករណី។ ទី៤-លួចទ្រព្យសម្បត្តិមួយករណី។

សមត្ថកិច្ចបន្តថា ជនសង្ស័យទាំង១១នាក់ ដែលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកនេះ គឺត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបានតាមបណ្តាលប៉ុស្តិ៍ក្នុងខណ្ឌសែនសុខ។

អធិការនគរបាលខណ្ឌសែនសុខ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមជួយសហការណ៍ និងផ្តល់ព័ត៌មានដល់សមត្ថកិច្ចផង ពាក់ព័ន្ធនិងករណីក្មេងទំនើង អំពើលួច ឆក់ផ្សេងៗ ជាពិសេស ក្រុមក្មេងស្ទាវៗដែលប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន សូមរាយកាណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីងាយស្រួលក្នុងការចុះបង្ក្រាបឲ្យទាន់ពេលវេលា៕

Loading...