រំភើបជំនួស! ម៉េង កែវពេជ្ជតា នឹងកូន​ ទទួលបានជោគជ័យខ្លាំង​ លើឆាកអន្តរជាតិ នៅបារាំង

October 15, 2018 245

ភ្នំពេញ ៖ តារាចម្រៀងល្បីឈ្មោះ​ ទឹកដមសំនៀងពិរោះរណ្តំចិត្ត​ អ្នកនាង ម៉េង កែវពេជ្ជតា និងកូន​ ទើបតែបញ្ចប់ការសម្តែង និងដំណើរកម្សាន្តនៅប្រទេសបារាំង​ មកដល់ទឹកដីកំណើតភ្លាម​ បង្ហាញស្នាមញញឹមភ្លេត​ ដោយសារតែការចេញទៅក្រៅប្រទេសនេះទទួលបានជោគជ័យ​ មានការគាំទ្រខ្លាំង​ កំឡុងពេលអ្នកនាងនិងកូនៗ​ តំណាងឲ្យប្រទេសកម្ពុជា ច្រៀងនឹងសម្តែង​បង្ហាញពីវប្បធម៌ខ្មែរ នឹងសក្តានុពលទេសចរណ៍យ៉ាងសម្បូរបែប នៅប្រទេសបារាំង និងប្រទេសផ្សេងទៀតក្នុងសហគមន៍អឺរ៉ុប។

តារាចម្រៀងសម្លេងស្រទន់​ មានមន្តស្នេហ៍​ អ្នកនាង​ ម៉េង​ កែវពេជ្ជតា​ បានប្រាប់អ្នកសារព័ត៌មាន​ ឲ្យដឹងពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថា​ នាងខ្ញុំបានទៅសម្តែង នឹងច្រៀងនៅប្រទេសបារាំង រយៈពេលជិត២ខែដោយមិនមានគម្រោង ពោលដំបូងគឺទៅដើរកម្សាន្តតែប៉ុណ្ណោះ​ តែដោយសារក្រសួងទេសចរណ៍ នឹងស្ថានទូតខ្មែរប្រចាំទីនោះ មានកម្មវិធីសំខាន់ៗ ក៏អញ្ជើញអ្នកនាងចូលរួម​ ទើបអ្នកនាងយកពេលដំនើរកម្សាន្ត ទៅធ្វើការតំណាងឲ្យជាតិ ហើយស្ទើរតែនឹកស្មានមិនដល់ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង​ ពីសំណាក់ថ្នាក់ដឹកនាំបរទេស និងបងប្អូនខ្មែរ។

ក្នុងទឹកមុខរួសរាយរាក់ទាក់ តារាចម្រៀងសម្លេងក្រអួនរូបនេះបានបន្តថា កម្មវិធីដែលអ្នកនាងទៅចូលរួមនេះជាប្រភេទកម្មវិធីផ្លូវការ​ ថ្នាក់អន្តរជាតិដែលធ្វើឡើងដោយប្រទេសនីមួយៗ​ ដូច្នេះក្នុងកម្មវិធី គឺភាគច្រើនមានតែភ្ញៀវបរទេសប៉ុណ្ណោះ តែកាន់តែមោទនភាពទៀតនោះ ភ្ញៀវបរទេសទាំងនោះបានគាំទ្រ ហ៊ោទះដៃស្ទើរមិនឈប់ នឹងចង់រាប់អានស្រលាញ់យើងកាន់តែខ្លាំង​ ធ្វើឲ្យអ្នកនាងនឹងកូនរឹតតែមានកម្លាំងចិត្ត​ ក្នុងការនាំនូវភាពរីកចម្រើនសម្បូរបែបរបស់កម្ពុជា​ បង្ហាញឲ្យពិភពលោកបានស្គាល់។

គួរបញ្ជាក់ថាអ្នកនាង ម៉េង កែវពេជ្ជតា គឺជាតារាចម្រៀងល្បីលំដាប់កំពូលនៅក្នុងប្រទេសកម្ពុជា ដែលរក្សាបានតំណែងនេះតាំងពីអ្នកនាងនៅកុមារី រហូតដល់បច្ចុប្បន្ន បទចម្រៀងមនោសញ្ចេតនារាប់ពាន់បទរបស់អ្នកនាង​ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន រហូតដល់ថ្នាក់ដឹកនាំប្រទេស ក្នុងនោះបទចម្រៀង​ ដែលជាប្រវត្តិតស៊ូរជាច្រើន​បទរបស់ប្រមុខរាជរដ្ឋាភិបាល ដូចជាបទ​ "ទុក្ខស្រីប្តីព្រាត់"​នឹងបទ​ "ស្ពានសាងស្នេហ៌"​ ជាដើម៕

Loading...