UN ព្រមានថា ប្រទេសយ៉េមែន កំពុងប្រឈមមុខនឹងគ្រោះអត់ឃ្លានធ្ងន់ធ្ងរបំផុត

October 25, 2018 140

យ៉េមែន ៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១៨ បានឲ្យដឹងថា អង្គការសហប្រជាជាតិ (UN)​ បានព្រមានថា ប្រទេសយ៉េមែន កំពុងប្រឈមមុខនឹងគ្រោះអត់ឃ្លានធ្ងន់ធ្ងរបំផុត ខណៈប្រជាជនជាងពាក់កណ្ដាលពឹងផ្អែកស្ទើតែទាំងស្រុង លើជំនួយមនុស្សធម៌ ដើម្បីរស់រាន្តមានជីវិត។

ជុំវិញបញ្ហានេះ ប្រមុខទទួលបន្ទុកផ្នែកកិច្ចការមនុស្សធម៌ UN លោក Mark Lowcock បាន​ប្រាប់ក្រុមប្រឹក្សាសន្តិសុខ UN នៅថ្ងៃអង្គារសប្ដាហ៍នេះថា បច្ចុប្បន្នវាច្បាស់ណាស់ថា ប្រទេសយ៉េមែន កំពុងប្រឈមមុខនឹងគ្រោះអត់ឃ្លានធ្ងន់ធ្ងរបំផុតមួយ។ លោក Mark បានបន្ថែមថា គ្រោះអត់ឃ្លាននៅពេលនេះ គឺមានសភាពធ្ងន់ធ្ងរជាងការព្រមានកាលពីពេលមុនរបស់ UN ចំពោះគ្រោះអត់ឃ្លាននៅក្នុងប្រទេសដែលកំពុងញំញីដោយសារសង្រ្គាម កាលពីឆ្នាំ២០១៧។

លើសពីនេះទៅទៀត ប្រមុខមនុស្សធម៌រូបនេះ ក៏បានបញ្ជាក់ដែរថា កាលពីថ្ងៃខែកញ្ញា មានការប៉ាន់ប្រមាណថា ប្រជាជនយ៉េមែន ចំនួន១១លាននាក់ អាចនឹងប្រឈមមុខនឹងគ្រោះអត់ឃ្លាន ខណៈបច្ចុប្បន្នចំនួននេះ បានកើនដល់១៤នាក់ ឬស្មើនឹងជាងពាក់កណ្ដាល នៃប្រជាជនយ៉េមែន៕

Loading...