នគរបាលប៉ុស្តិ៍អូរបែកក្អម ឃាត់ខ្លួនជនស្ស័យម្នាក់ក្នុងចំណោម២នាក់ ករណីឆក់កាបូបមិនបានសម្រេច

October 26, 2018 184

  ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍អូរបែកក្អមធ្វើការឃាត់ខ្លួនករណីលួចមានស្ថានទម្ងន់ទោស(ឆក់យកកាបូបប្រាក់តែមិនបានសម្រេច)។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី២៥ខែតុលាឆ្នាំ២០១៨ វេលាម៉ោង ២០ និង០០នាទី  នៅចំណុចមុខក្រសួងពាណិជ្ជកម្ម ផ្លូវសហពន្ធ័រុស្សី ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

នគរបាលប៉ុស្តិ៍អូបែកក្អមបានអោយដឹហថា៖ជនសង្ស័យឈ្មោះ ឈុន សុធីរៈ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ។ចំណែក

ជនរងគ្រោះ ឈ្មោះ សៀង សុភាព ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរបុគ្គលិកឯកជន ស្នាក់នៅភូមិសំពៅពូន ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។

សម្ភារៈបន្សល់ទុក ៖ ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាប៉ិក ពណ៌ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ1HD-3022។

សម្ភារៈបាត់បង់ ៖គ្មាន ។

សមត្ថកិច្ចបន្តទៀតថា៖  មុនេពេលកើតហេតុ ជនរងគ្រោះ និងក្រុមគ្រួសារបាននាំគ្នាជិះម៉ូតូ តាមផ្លូវសហព័ន្ធរុស្សី ក្នុងគោលបំណងទៅហូបអី ពេលជនរងគ្រោះធ្វើដំណើរតាមផ្លូវ ដល់ចណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូមួយគ្រឿងមកជិកជនរងគ្រោះ រួចបានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះ តែជនរងគ្រោះឃើញបានទាញកាបូបរបស់ខ្លួនពីជនសង្ស័យ ធ្វើឲ្យដួលម៉ូតូទាំង០២គ្រឿង រួចប្តីជនរងគ្រោះបាននាំគ្នាឃាត់ខ្លួនជនសង្ស័យ ភ្លាមនោះកម្លាំងល្បាតប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមបានទៅដល់ចំណុចកើតហេតុ ឃើញក៍ធ្វើការឃាត់ខ្លួនជនសង្ស័យយកមកសាកសសួនៅ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ចំណែកបក្ខពួកជនសង្ស័យម្នាក់ទៀតឈ្មោះ វីត គេចខ្លួន ។ បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

Loading...