ប្រធាន​ក្រុមហ៊ុន Google X សម្រេចចិត្ត​លាលែងចេញពី​តំណែង ដោយពាក់ព័ន្ធការរំលោភបំពាន​ផ្លូវភេទ លើ​ស្ត្រីម្នាក់

October 31, 2018 148

សាន់ហ្វា្រន់ស៊ីស្កូ ៖ សារព័ត៌មាន CNN នៅព្រឹកថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨ បានចេញផ្សាយថា ប្រធាន​ក្រុមហ៊ុន Google X ដែលជាបុត្រសម្ព័ន្ធ​ នៃក្រុមហ៊ុន Google បានសម្រេចចិត្ត​លាលែងចេញពី​តំណែង បន្ទាប់ពី​សារព័ត៌មាន New York Times កាលពីសប្ដាហ៍មុន​បានចេញផ្សាយថា នាយករូបនេះ បាន​រំលោភបំពាន​ផ្លូវភេទលើ​អ្នកស្ត្រីម្នាក់​ ដែលបានសុំដាក់ពាក្យចូលធ្វើឲ្យ​ក្រុមហ៊ុន​មួយនេះ។

សារព័ត៌មាន CNN ផ្អែកលើប្រភពដែល​ខ្លួនទទួលបានឱ្យដឹងថា ប្រធានក្រុមហ៊ុន Google X លោក រីឆាដ ដេវ៉ល (Richard DeVaul) បាន​សម្រេចចិត្តលាលែងចេញពី​តំណែង​ហើយ ដោយមិនទាមទារ​​ប្រាក់អតីតភាព​ឡើយ។ ក៏ប៉ុន្តែ​​លោក DeVaul មិនទាន់ធ្វើ អត្ថាធិប្បាយ​ណាមួយនៅឡើយ​ទេ។

គួរបញ្ជាក់ថា Google X គឺជាក្រុមហ៊ុន​ស្រាវជ្រាវ និងអភិវឌ្ឍន៍ត្រូវបានបង្កើតឡើងដោយ​ក្រុមហ៊ុន Google កាលពី​ឆ្នាំ២០១០ ហើយមុនចូល​បម្រើការងារឱ្យ​ក្រុមហ៊ុន Google លោកធ្លាប់ធ្វើបុគ្គលិក​ផ្នែកវិទ្យាសាស្ត្រ​ជាន់ខ្ពស់ នៅក្រុមហ៊ុន Apple​៕

Loading...