លោក ដូណាល់ ត្រាំ៖ អាមេរិក នឹង​បង្កើនចំនួនទ័ព ​ទៅកាន់តំបន់ព្រំដែន​អាមេរិក-​ម៉ិចស៊ីកូ ​ឲ្យដល់១៥,០០០នាក់

November 01, 2018 201

វ៉ាស៊ីនតោន ៖ សារព័ត៌មាន Sputnik​ នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចេញផ្សាយថា ​លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋ​អាមេរិក បាននិយាយថា អាមេរិក នឹង​បង្កើនចំនួនទ័ព​ទៅកាន់តំបន់ព្រំដែន​អាមេរិក-​ម៉ិចស៊ីកូ ​ឲ្យដល់១៥,០០០នាក់ ដើម្បី​ទប់ស្កាត់​​មិនឲ្យជនភៀសខ្លួន​ មកពីបណ្ដាប្រទេស​អាមេរិកកណ្ដាល​ ចូលក្នុងទឹកដី​អាមេរិក។

ថ្លែងនៅឯសេតវិមាន​ នាថ្ងៃពុធ​សប្ដាហ៍នេះ មុននឹងធ្វើដំណើរ​ទៅកាន់រដ្ឋផ្លរីដា លោក ដូណាល់ ត្រាំ បានលើក​ឡើងយ៉ាងដូច្នេះថា “យើងអាចនឹង​បង្កើនចំនួនកងទ័ព​រហូតដល់ ១៥,០០០នាក់ ទៅកាន់តំបន់​ព្រំដែន ដើម្បីទប់ស្កាតលំហូរជនភៀសខ្លួនព្រំដែនរបស់យើង គឺជា​កន្លែងដ៏ពិសិដ្ឋ ដូច្នេះសូមអញ្ជើញចូ​លមកដោយ​ស្របច្បាប់”។

គួរជម្រាបថា កាលពីដើមសប្ដាហ៍​កន្លងទៅ មន្ទីរបញ្ចកោណ​ បានប្រកាសថា អាមេរិកកំពុងបញ្ជូនកងទ័ព ចំនួន៥,២០០នាក់ ទៅកាន់តំបន់ព្រំដែន​អាមេរិក-ម៉ិចស៊ីកូ ដើម្បីទប់ស្កាត់​មិនឲ្យជនភៀសខ្លួន ​មកពីបណ្ដា​ប្រទេសអាមេរិក​កណ្ដាល ចូលមកកាន់​សហរដ្ឋអាមេរិក។ ក៏ប៉ុន្តែ គេមិនទាន់​ដឹងឲ្យប្រាកដថា ចំនួនកងទ័ពនេះ គឺរួម ឬក៏មិនរួមបញ្ចូល​ក្នុងចំនួន​កងទ័ព ចំនួន១៥,០០០នាក់ ឬយ៉ាង​ណានោះទេ ខណៈចំនួនកងទ័ពនេះ ត្រូវបានដាក់​ពង្រាយមែន នោះវានឹងមាន​ចំនួនច្រើនជាងកងទ័ព​អាមេរិក ដែលកំពុង​ឈរជើងនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន​ នាពេលបច្ចុប្បន្ន​ទៅទៀត៕

Loading...