ប្រជាជន​ដែន​ដី​កោះ New Caledonia បោះឆ្នោតគាំទ្រ​ឲ្យខ្លួន ស្ថិត​នៅក្រោម​ការគ្រប់គ្រង​របស់បារាំង​ដដែល

November 05, 2018 134

បារីស ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃច័ន្ទ ទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចេញផ្សាយឲ្យដឹងថា ប្រជាជន​ភាគច្រើន នៃតំបន់រដ្ឋបាលបារាំង New Caledonia ​បានសម្រេចជ្រើសរើស​ឲ្យ​ដែន​ដី​កោះ​ នៅ​ភាគ​ខាង​ត្បូង​​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ​បន្ត​ស្ថិតក្រោមការគ្រប់គ្រង​របស់ប្រទេសបារាំង​ដដែល នៅក្នុងការបោះឆ្នោត​ប្រជាមតិនា​ថ្ងៃអាទិត្យ។

យោងតាង​លទ្ធផលបឋមបាន​បង្ហាញថា ប្រមាណជា ៦០ភាគរយ នៃអ្នកមានសិទ្ធិចូលរួមបោះឆ្នោតចំនួន ១៧៥,០០០នាក់ បានជ្រើស​យកពាក្យ​ថា «ទេ» ចំពោះការអំពាវនាវ​ចង់ប្រកាសឯករាជ្យ​ពីសំណាក់ក្រុមជនជាតិ​ដើម Kanak។ ​ទន្ទឹមនឹងនេះ​ប្រធានាធិបតី​បារាំង លោក អ៊ែមម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ក៏បានថ្លែងស្វាគមន៍​ចំពោះលទ្ធផលនេះ​ផងដែរ។

គួរជម្រាបថា តំបន់ New Caledonia ដែលស្ថិតនៅចម្ងាយ ១៦,៧០០គីឡូម៉ែត្រ​ពីប្រទេសបារាំង ត្រូវបានប្រកាសថាជាដែនដី​នៅ​ឯ​នាយសមុទ្ររបស់​ប្រទេសអឺរ៉ុបនេះ​កាលពីឆ្នាំ១៩៤៦៕

Loading...