សម្ដេចក្រឡាហោម ចេញប្រកាសកំណត់ចំនួនមុខតំណែងអគ្គស្នងការរង អគ្គនាយករង អនុប្រធាននាយកដ្ឋានកណ្ដាល អនុប្រធាននាយកដ្ឋាន នាយរងការិយាល័យ ក្របខ័ណ្ឌមន្រ្ដីនគរបាលជាតិ និងពន្ធនាគារ

November 13, 2018 235

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ចេញប្រកាសកំណត់ចំនួនមុខតំណែងអគ្គស្នងការរង អគ្គនាយករង អនុប្រធាននាយកដ្ឋានកណ្ដាល អនុប្រធាននាយកដ្ឋាន នាយរងការិយាល័យ និងថ្នាក់ប្រហាក់ប្រហែល ក្នុងក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា និងក្របខ័ណ្ឌមន្ដ្រីពន្ធនាគារ ក្រសួងមហាផ្ទៃ។

បើតាមប្រកាសរបស់សម្ដេចក្រឡាហោម ស ខេង នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០​១៨នេះ ប្រការ៣ បានបញ្ជាក់ថា ចំនួនអតិបរមា នៃមុខតំណែង អគ្គស្នងការរង អគ្គនាយករង និងថ្នាក់ប្រហាក់ប្រហែលក្នុងក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា និងក្របខ័ណ្ឌមន្ដ្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ត្រូវបានកំណត់ដូចខាងក្រោម៖

ទី១- អគ្គលេខាធិការដ្ឋាន មានអគ្គលេខាធិការរង ចំនួន៨រូប, ២- អគ្គស្នងការដ្ឋាននគរបាលជាតិ មានអគ្គស្នងការរង ចំនួន១៦រូប, ៣- អគ្គាធិការដ្ឋាន មានអគ្គាធិការរង ចំនួន៨រូប, ៤- អគ្គនាយកដ្ឋានពន្ធនាគារ មានអគ្គនាយករង ចំនួន៨រូប, ៥- អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ មានអគ្គនាយករង ចំនួន១០រូប, ៦- អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម មានអគ្គនាយករង ចំនួន៩រូប, ៧- អគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ មានអគ្គនាយករង ចំនួន១១រូប, ៨- បណ្ឌិត្យសភានគរបាលកម្ពុជា មានអនុប្រធាន ចំនួន១០រូប, ៩- អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង មានអគ្គនាយករង ចំនួន៦រូប, ១០- ក្រុមប្រឹក្សានីតិកម្ម មានអនុប្រធាន ចំនួន៧រូប។

សូមអានខ្លឹមសារលម្អិត នៃសេចក្ដីសម្រេចដែលមាននៅខាងក្រោមនេះ៖

Loading...