ចាប់ក្មេងស្រី អាយុ៩ឆ្នាំ​ ជំរិតទារប្រាក់ គេចខ្លួនជាង១ខែ ជាប់ខ្នោះសមត្ថកិច្ច

June 06, 2018 366

សៀមរាបៈ ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណីចាប់ជំរិតក្មេងស្រីម្នាក់ ដើម្បីទារប្រាក់ ត្រូវបានសមត្ថកិច្ច២ខេត្ត សហការគ្នាធ្វើការឃាត់ កាលពីម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី​៦ មិថុនា ២០១៨ នៅចំណុចផ្ទះសំណាក់ប៉ូវអី ស្តុបបេនឡានចុងកៅស៊ូ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។

ប្រតិបត្តិការនេះ ត្រូវបាន​កម្លាំងនគរបាល​ការិល័យព្រណ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង សហការជាមួយ​កម្លាំងនគរបាល​ការិយាល័យព្រណ្មទណ្ឌសម្រិត​ធ្ងន់ខេត្តសៀមរាប ដឹកនាំដោយ លោកឧត្តមសេនិយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលបន្ទុកផែនព្រណ្មទណ្ឌ។

លោកវរសេនីយ៍ទោ អូន ហ្វៃ នាយការិយាល័យព្រណ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង បានឲ្យ​ដឹងថា ជនសង្ស័យឈ្មោះ វ៉ន ទីក (ហៅ ទី) ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករ ធ្វើការនៅថៃ។ ចំណែកក្មេង​ស្រី​រងគ្រោះ ឈ្មោះ ពន សុភា អាយុ៩ឆ្នាំ រស់នៅជាមួយម្តាយ ជាកម្មករនៅប្រទេសថៃ ។

សូមបញ្ជក់ផងដែរថា ជនសង្ស័យបានចាប់ក្មេងស្រីរងគ្រោះនៅចំណុចច្រកឡែម ជាប់ព្រំដែនថៃ កាលពី​ថ្ងៃទី​៣ មិថុនានេះ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចមកខេត្តសៀមរាប។ ពេលនេះសមត្ថកិច្ចកំពុងសាកសួរបន្ត ដើម្បីចាត់ការតាមច្បាប់៕

34730457_461964197596531_9191474517338226688_n
34536797_461964220929862_7870579766657548288_n
34556000_461964200929864_4498566587124547584_n
Loading...