នគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភលើទំនុកចិត្ក (យកម៉ូតូទៅបញ្ចាំ)

November 18, 2018 528


ភ្នំពេញ៖ នគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភលើទំនុកចិត្ក (យកម៉ូតូទៅបញ្ចាំ)កាលពីថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០១៨ វេលាម៉ោង១៩ និង០០នាទី  ករណីរំលោភលើទំនុកចិត្ក (យកម៉ូតូទៅបញ្ចាំ) នៅចំណុចបន្ទប់ខារ៉ាអូខេ ខេផាធីវើល ផ្លូវ២៧១ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែ​នសុខ ។
សមត្ថកិច្ចបានអោយដឹងថា៖ ជនសង្ស័យឈ្មោះ ជិន រដ្ឋវិសាល ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ១១៩Z សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក (មានសារធាតុញៀន) ។
ចំណែកជនរងគ្រោះឈ្មោះ គៀត ស៊ុនហួរ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត ស្នាក់នៅផ្ទះលេខ០៨ សង្កាត់សហពន្ធ័រុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
សម្ភារៈបាត់បង់ ៖ ម៉ូតូចំនួន០១គ្រឿង ម៉ាកប៊ីក ពណ៌ផ្កាឈូក លាយខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ 1HB-5718 ម៉ូតូបរស់ជនរងគ្រោះ ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា៖ កាលពី ថ្ងៃទី១៦វិច្ឆិកាឆ្នាំ២០១៨ វេលាម៉ោង២១ និង៣០នាទី ជនរងគ្រោះ និងជនសង្ស័យ បាននាំគ្នាទៅច្រៀងខារ៉ាអូខេ នៅចំណុចខាងលើ ពេលច្រៀងបានមួយសន្ទុះ ជនរងគ្រោះបានដោះចិញ្ចៀនមួយវង់របស់ខ្លួន ឲ្យជនសង្ស័យយកទៅបញ្ចាំ ដោយជិះម៉ូតូរបស់ជនរងគ្រោះទៅជាមួយ តែមិនឃើញជនសង្ស័យត្រឡប់មកវិញ លុះដល់ថ្ងៃទី១៧-១១-២០១៨ វេលាម៉ោង ១៩ និង០០នាទី ជនរងគ្រោះបានដើររកឃើញជនាសង្ស័យ នៅម្តុំស្តុបទេពផន ខណ្ឌទួលគោក ក៍ឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លាធ្វើការសាកសួរ រួចជនរងគ្រោះបានដាក់ពាក្យ  បណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។ បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

Loading...