នគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញបញ្ជួនជនសង្ស័យ៣នាក់ទៅតុលាកាករណីយកកូនកាំបិតភ្ជង់ជនរងគ្រោះប្លន់យកម៉ូតូ

November 27, 2018 536

  ភ្នំពេញ៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញបានកសាងសំណុំរឿងបញ្ជួនជនសង្ស័យ៣នាក់ទៅតុលាកានៅថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៨នេះ។
   យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា នៅថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨ កម្លាំងជំនាញរបស់ការិយាល័យបានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣ នាក់ នៅចំណុចផ្ទះហ្គេមបាញ់ត្រីផ្ទះលេខ១២ ផ្លូវលេខ ១៤៤ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា       ( យកកូនកាំបិតភ្ជង់ក លួចម៉ូតូ មួយគ្រឿងម៉ាកស៊ុយហ្សុយគី Nex  ពណ៌ ស ឆ្នាំផលិត ២០១១ លេខតួ - លេខម៉ាស៊ីន ១០១៤៤៥ ពាក់ស្លាកលេខ ភ្នំពេញ ១ BV- ៥៨៦៤ ) នៅចំណុចមុខវត្តឧណ្ណាលោម ផ្លូវសុធារស ភូមិ១ សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ  រាជធានីភ្នំពេញ លុះដល់ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៨ វេលាម៉ោង ០៤ និង ០០ នាទី ក៍ចាប់យកវត្ថុតាង ភស្តុតាងបញ្ជូនមកកាន់ការិយាល័យ។
សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យទាំង៣នាក់នោះ១-ឈ្មោះ លី សឿង ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរមុខរបរ និងទីលំនៅមិនពិតប្រាកដ។២-ឈ្មោះ យស់ សុវណ្ណឌី ហៅ តូ ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរមុខរបរ មិនពិតប្រាកដ
ទីលំនៅបច្ចុប្បន្នស្នាក់នៅ ផ្ទះលេខ៦BE៣ ផ្លូវសុធារស សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ។
និង៣-ឈ្មោះ ប្រាក់ ធី ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរមុខរបរ មិនពិតប្រាកដទីលំនៅបច្ចុប្បន្នស្នាក់នៅ ផ្ទះលេខ២ ផ្លូវមិនចាំ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ។
វត្ថុតាងចាប់យកមាន៖
ដែករាងសំប៉ែតមុខស្រួច ចំនួន ០១
សោទីបលេខ៨ ចំនួន ០១
ស្លាកលេខម៉ូតូចំនួន ០២ បន្ទះ លេខកណ្តាល១W-១៥២០ និងលេខ កណ្តាល ១G-៣៩៥២ចាប់យកពីឈ្មោះ លី សឿង
ម៉ូតូម៉ាកមីអូ ពណ៌ ខ្មៅ លេខតួ-លេខម៉ាស៊ីន ០១២៨៦២ ពាក់ស្លាកលេខភ្នំពេញ១X-៧២៧៩ កែងកេះម៉ាញ៉េតូ រាងដូចអាវុធខ្លី ពណ៌ទឹកប្រាក់ចំនួន ០១
ចាប់យកពីឈ្មោះ យស់ សុវណ្ណឌី ហៅ តូ
ភស្តុតាងជារបស់ជនរងគ្រោះម៉ូតូម៉ាកស៊ុយហ្សុយគី Nex  ពណ៌ ស បិតតែមពណឿទឹកមាស ឆ្នាំផលិត ២០១៣ លេខតួ - លេខម៉ាស៊ីន ១០១៤៤៥ គ្មានស្លាកលេខ ចាប់យកពីឈ្មោះ ប្រាក់ ធី។
  ចំណែកជនរងគ្រោះ
ឈ្មោះ គឹម សៀង  ភេទ ស្រី អាយុ ៥០ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះលេខ ៧២ ផ្លូវលេខ ៨ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ លក់ដូរ ៕

Loading...